ទំព័រដើម ព័ត៌មានជាតិ មន្ត្រីACUចាប់ខ្លួនមន្ត្រីក្រសួងសង្គមកិច្ចករណីប្រព្រឹតពុករលួយថវិការដ្ឋជាង៣៨ម៉ឺនដុល្លារ

មន្ត្រីACUចាប់ខ្លួនមន្ត្រីក្រសួងសង្គមកិច្ចករណីប្រព្រឹតពុករលួយថវិការដ្ឋជាង៣៨ម៉ឺនដុល្លារ

ព័ត៌មានស៊ើបអង្កេត

0 មត្តិ

ភ្នំពេញ៖អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់របស់ក្រសួងសង្គមកិច្ចអតីតយុវជន និង យុវនីតីសម្បទានិងជាអ្នកភ្នាក់ងាររបស់ក្រសួងដើម្បីទៅបើកប្រាក់ពីធនាគារមន្ត្រីរូបនោះត្រូវបានគេស្គាល់ឈ្មោះ គឺ លោក ឡាយ សំណាង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនហើយពាក់ព័ន្ធនឹងការកិបគេងថវិការដ្ឋជាង១,៥០០លានរៀលស្មើនិងជាង៣៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។

ក្រោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនជនសង្ស័យ ឈ្មោះ ឡាយ សំណាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១១ ខែមករាឆ្នាំ២០២៣ព្រឹកមិញនេះ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ក្រៅតែពីកិបកេងថវិការដ្ឋជាង៣៨មុឺនដុល្លារជនសង្ស័យរូបនេះក៏ពាក់ព័ន្ធនឹងការកិបគេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួនជិត៤ពាន់នាក់និងករណីសង្ស័យជាប់ពាក់ព័ន្ធបទល្មើសសម្អាតប្រាក់ទៀតផងដែរ ។

អ្នកតាមដានស្ថានការណ៍សង្គម បានលើកឡើងថា កាលណាមន្ត្រីរាជរដ្ឋាភិបាលចាប់ផ្ដើមមានគំនិត ពុករលួយដូចជាលោក ឡាយ សំណាង ហើយការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនឹងមានឱនភាពជាបន្តបន្ទាប់ ៕

អត្ថបទពាក់ព័ន្ធ