បាត់ដំបង៖រថយន្តមួយគ្រឿងម៉ាកFORDចង្កូតស្ដាំពណ៌សពាក់ស្លាកលេខ ប-មានជ័យ 2A-6533បើក បរដោយមន្ត្រីយោធាខ្មែរម្នាក់ត្រូវបានសមត្ថកិច្ចថៃឃាត់បណ្ដោះអាសន្នខណៈមន្ត្រីយោធាម្នាក់នោះបើកឆ្លងព្រំដែនចូលទៅដីថៃ ។
ហេតុការណ៏ឃាត់រថយន្តនោះនៅចំណុចផ្សារឡែម ខេត្តស្រះកែវ ប្រទេសថៃ ប្រឈមនិងច្រកទ្វារអអន្តរជាតិដូងស្ថិតក្នុងស្រុកកំរៀងកាលពីម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៩ មករាឆ្នាំ២០២៣ម្សិលមិញ ។
ប្រភពពីមន្ត្រីព្រំដែនបានឲ្យដឹងថា÷ ម្ចាស់រថយន្តម៉ាកហ្វ័តត្រូវសមត្ថកិច្ចថៃរឹបអូសយកនោះ ឈ្មោះ កែវ ជា ភេទប្រុសមានអាយុ៥៨ឆ្នាំបំរើការងារជាមន្ត្រីយោធានៅអង្គភាពកងពលតូចថ្មើជើងលេខ៥៣ ប្រភពដដែលបន្តថារថយន្ត ដែលថៃឃាត់នោះចង្កូតស្ស្ដាំបានបើកឆ្លងចូលទៅទឹកដីថៃក៏ត្រូវអាជ្ញាធរថៃឃាត់មិនឲ្យឆ្លងដែនត្រឡប់មកដីខ្មែរវិញទេ។ភ្លាមនោះតម្រូតថៃពិនិត្យនិងរកឃើញថា ភិន ភាគនៃរថយន្តគឺមានជាប់ពាក់ព័ន្ធនៅក្នុងបណ្ដឹងដែលត្រូវចោរលួចចេញបាត់ពីប្រទេសខ្លួន យកទៅលក់ឲ្យមន្ត្រីយោធា ។ ជាការសម្គាល់ថា÷ករណីនេះមិនមែនជាលើកទី១នោះឡើយដែលតម្រួតថៃធ្លាប់ចាប់រថយន្តចង្កូតស្ដាំ ឯទៀតៗដែលពលរដ្ឋឬមន្ត្រីខ្មែរបើកឆ្លងព្រំដែនចូលទៅទឹកដីថៃ ពួកគេតែងតែដកហូតយករថយន្តចង្កូតសស្ដាំពីពលរដ្ឋឬមន្ត្រីខ្មែរ ព្រោះពួកគេបានរកឃើញថារថយន្តចង្កូតស្ដាំទាំងនោះបានបាត់ពីប្រទេសខ្លួខ្លនត្រូវចោរលួចហើយម្ចាស់រថយន្តបាន ដាក់ពាពាក្យបណ្ដឹងនៅនឹងសមត្ថកិច្ចស្នើឲ្យឆ្មាំតាមបណ្ដាច្រកទ្វារព្រំដែនជួយពិនិត្យនិងតាមចាប់យករថយន្តទាំងនោះក្នុងករណីចូលក្នុងប្រទេស ថៃ។
បែបណា មន្ត្រីយោធាដែលថៃចាប់យករថយន្តនោះ ប្រភពព័ត៌មានបានឲ្យដឹងនាទីចុងក្រោយនេះថា បានដោះលែងវិញ ឯរថយន្តត្រូវបានរក្សាទុកនៅក្នុងប្រទេសថៃនៅឡើយ ៕
ដោយ- ស៊ីក្លូខ្មែរ