បន្ទាយមានជ័យ៖ មន្ត្រីជំនាញបង្ក្រាបគ្រឿងញៀនបានឲ្យដឹងថាមនុស្សប្រុសស្រីចំនួន២៩នាក់ ត្រូវបានចាប់ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះពាក់ព័ន្ធនិងករណីបើកផ្តល់ទីតាំង និងប្រើប្រាស់គ្រឿងញៀន ។
ជនសង្ស័យដែលទទួលបានសេវាប្រើប្រាស់គ្រឿង ញៀនត្រូវបានសមត្ថកិច្ចចុះបង្រ្កាប កាលពីវេលាម៉ោង០៤ល្ងាចថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០ ២២ នៅហាងលក់គុយទាវមួយកន្លែង ដែលម្ចាស់បានបើកដំណើរការបនល្បែងសុីសងទូបាញ់ត្រីខុសច្បាប់ស្ស្ថិតនៅពីមុខផ្សារអគ្គថ្មីភូមិអូរជ្រៅសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
ហេតុការណ៍ចុះបង្ក្រាបនោះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេតសស្នងការរងទទួល ផែនបប្រឆាំងបទល្មើសគ្រឿងញៀន ជាមួយគ្នានេះមានការសម្របសម្រួលនីតិវិធីពី លោក លឹម ប៊ុន សុភ័ក្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការដោយកម្លាំងនគរបាលអធិការដ្ឋានក្រុងប៉ោយប៉ែត ។
ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងបានឃាត់ខ្លួនជនសង្ស័យ ២៩នាក់ ក្នុងនោះមានស្ត្រី០២នាក់ដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀន ចំនួន៧.៣៤ក្រាមសំបកថង់ប្លាស្ទិកនិងឧបករណ៍ ជក់គ្រឿងញៀនមួយចំនួនព្រមទាំងទូរស័ព្ទដៃចំនួន ១៣គ្រឿងផងដែរ ។
លោកស្នងការរងបបានបញ្ជាក់ថាផ្អែកតាមការស៊ើបអង្កេតស្រាវជ្រាវ និងចម្លើយសារភាពរបស់ឈ្មោះ តាវ បញ្ញារង្គ ភេទប្រុសអាយុ៤៤ឆ្នាំ ដែលជាម្ចាស់ ហាងគុយទាវនោះបានបញ្ជាក់ថា÷រូបគេពិតជាអ្នកផ្តល់ទីតាំងឲ្យប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ពិតប្រាកដមែន ។
អ្នកតាមដានស្ថានការណ៍សង្គម កម្ពុជា បានលើកឡើងថា បើពលរដ្ឋខ្វះការយល់ដឹងពី តម្លៃសង្គមហើយសង្គមនោះនឹងងាយរងគ្រោះដោយសារ មនុស្សម្នាក់ៗមិនជួយយឺតយោងសង្គមឲ្យបានល្អ ពោលគឺពលរដ្ឋត្រូវតែមានគំនិតស្មារតីជាតិនិយម ដោយពលរដ្ឋត្រូវចេះគោរពច្បាប់របស់ប្រទេសឲ្យបានត្រឹមត្រូវចេះស្រឡាញ់សង្គមល្អថ្ងៃអនាគត សង្គមនឹងល្អបានច្រើនហើយធន់ធានមនុស្សក៏ ល្អតាមរបត់នៃសង្គមជាតិដែរ ៕ ស៊ីក្លូខ្មែរប៉ុស្តិ៍