ទំព័រដើម ព័ត៌មានសំខាន់ៗ អាគារ៣ល្វែងកម្ពស់៤ជាន់សង្ស័យមានបង្ខាំងមនុស្សខុសច្បាប់នៅបុរីរស្មីវិមានដួងចន្ទ័ក្រុងប៉ោយប៉ែត

អាគារ៣ល្វែងកម្ពស់៤ជាន់សង្ស័យមានបង្ខាំងមនុស្សខុសច្បាប់នៅបុរីរស្មីវិមានដួងចន្ទ័ក្រុងប៉ោយប៉ែត

ព័ត៌មានសន្តិសុខសង្គម

0 មត្តិ

បន្ទាយមានជ័យ÷ អាគារមួយកន្លែងនៅផ្លូវទី២ខាងកើតស្រះដើមស្រល់ ស្ថិតក្នុងបរិវេណបុរីរស្មីវិមានដួងច័ន្ទ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យម្ចាស់ឈ្មោះទ្រី អាគារនោះមាន៣ល្វែងនិងកម្ពស់៤ជាន់ សង់បែរមុខទៅទិសត្បូង ។

សកម្មភាពពេលប្រើហិង្សាពេលយប់ទី៥ខែធ្នូ

សេចក្តីរាយការណ៍មួយបានឲ្យដឹងថាម្ចាស់អាគារ ឈ្មោះទ្រី បានជួលអាគារឲ្យទៅជនបរទេសជាជនជាតិ ឥណ្ឌូនេស៊ី ដើម្បីស្នាក់នៅ។ សេចក្តីរាយការណ៍ដដែលបានឲ្យដឹងទៀតថា ម្ចាស់អាជីវកម្ម ដែលជាជនបរទេសនោះមិនត្រឹមតែជួលអាគារដើម្បីស្នាក់នៅប៉ុណ្ណោះទេ ពួកគេបានបើក ល្បែងស៊ីសងអនឡាញខុសច្បាប់ទៀតផង ។ ការដែលបើកអនឡាញខុសច្បាប់ ក្នុងអាគារស្នាក់នៅបែបនេះគឺ មានការបើកភ្លើងខៀវពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធក្នុងក្រុងប៉ោយប៉ែតជាអ្នកធ្វើជាខ្នងបង្អែកកាងឲ្យជនបរទេសនោះពុំនោះទេ ជនបរទេសខាងលើមិនហ៊ានបើករកស៊ីខុសច្បាប់សោះឡើយ ។

អាគារដែលជនបរទេសស្នាក់នៅ

ពាក់ព័ន្ធនឹងអាគារខាងលើនេះដែរ ប្រភពព័ត៌មានមួយបានឲ្យដឹងថាម្ចាស់អនឡាញនោះបានបង្ខាំងបុគ្គលិកថ្មីៗដែលទើបចូលមកធើ្វការនៅទីនោះ រយៈពេល៦ខែទើបមានសិទ្ធិចេញក្រៅបាន ហើយបុគ្គលិកដែលត្រូវបានបង្ខាំងនោះភាគច្រើនជាជនជាតិចិននិងជនជាតិថៃ ។

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី០៩ខែធ្នូឆ្នាំ២០២២ ពលរដ្ឋខ្មែរដែលនៅជិត អាគារនោះបានឲ្យដឹងថា ម្ចាស់អាជីវកម្មបនល្បែងបានរឹតត្បិតសេរីភាពការចូល ហើយបិទទ្វារពីក្រៅយ៉ាងរឹងទៀតផង ។

ពលរដ្ឋដដែលបានបន្តថា កាលពីយប់ថ្ងៃទី៥ខែធ្នូឆ្នាំ២០២២កន្លងទៅថ្មីៗនេះ អំពើហិង្សាមួយបាន ផ្ទុះឡើងរវាង កងសន្តិសុខយាមអាគារ និងក្រុមបុគ្គលិកបរទេស ពោលគឺ ក្រុមសន្តិសុខយ៉ាង ហោច៣នាក់ត្រូវបាន ក្រុមបុគ្គលិកអនឡាញជនបរទេស វៃឲ្យទ្រោមខ្លួន ក្នុងនោះជនបរទេស ចំនួន៦នាក់ផងដែរបានរងរបួសស្រាល ។ក្នុងហេតុការណ៏ហឹង្សានោះ គេបានឃើញ សមត្ថកិច្ចពាក់ព័ន្ធ មានកងរាជអាវុធហត្ថ និងនគរបាលផង បានត្រឹមតែឈរមើល គ្មានហ៊ានមានចំណាត់ការផ្លូវច្បាប់លើជនជាតិឥណ្ឌូនេស៊ីនោះទេ ។ ពលរដ្ឋខ្មែរបានហៅសកម្មភាពនោះថា កម្លាំងសមត្ថកិច្ចចម្រុះ របស់ក្រុងប៉ោយប៉ែត ពិតជាត្រូវថ្នាំសណ្តំ របស់មេល្បែងខុសច្បាប់នោះយ៉ាងពិតប្រាកដ បើពុំនុះទ ពួកគេមុខជាអនុវត្តន៍ច្បាប់ជាក់ជាមិនខាន ។

ក្រោយកើតហេតុ ព្រឹកថ្ងៃទី០៦ខែធ្នូ២០២២ អង្គភាពព័ត៌មាន សុីក្លូខ្មែរប៉ុស្តិ៍បាន ទូរស័ព្ទសួរលោក អធិការនគរបាលក្រុងប៉ោយប៉ែត លោក សៅ សារឿន លោកបានប្រាប់ថា ករណីហិង្សា មិនមានទេ គឺជនជាតិចិន និងជនជាតិ ឥណ្ឌូនេស៊ី យល់ច្រឡំគ្នាហើយត្រូវបានថៅកែរបស់ពួកគេសម្របសម្រួលគ្នាត្រូវអស់់ហើយគ្មានអ្នករងរបួសឡើយ។ នេះជាសម្ដីយកលេសតែប៉ុណ្ណោះ យ៉ាងណាជនបរទេស ពួកគេវៃមកលើ កងសន្តិសុខខ្មែរ ឲ្យមានរបួសដល់ទៅ៣នាក់ ។

សូមបញ្ជាក់ថា នៅប្លុកបុរី រស្មីវិមានដួងច័ន្ទហៅ KTH បច្ចុប្បន្ននេះ សុទ្ធសឹង ជាកន្លែងលាក់បាំង បង្កប់បនល្បែងអនឡាញខុសច្បាប់ ដែលមានសេនារីយោ ឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ របស់អាជ្ញាធរ ក្រុងប៉ោយប៉ែត ។

អាស្រ័យដូចនេះ សូមថ្នាក់លើ មេត្តាមានវិធានការចុះមកសើបអង្កេតដោយផ្ទាល់ ក្នុងទីតាំង បុរីរស្មីវិមានដួងចន្ទ័ ហៅខេធីអេច្ឆ ដែលស្ថិតក្នុងភូមិ សាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នោះអស់លោក នឹងបានដឹងថា អាជ្ញាធរថ្នាក់ក្រោមៗ កំពុងតែក្បត់និង សេចក្តីណែនាំរបស់ សម្តេចអគ្គមហាសេនាប តីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា យ៉ាងច្បាស់ក្រឡែតជាមិនខាន ។

 

 

អត្ថបទពាក់ព័ន្ធ