ព្រះសីហនុ ៖ ក្នុងរយៈពេល៣ថ្ងៃគិតចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកាដល់ថ្ងៃទី២ខែធ្នូ ឆ្នាំ២០២២រដ្ឋបាលខេត្ត ដឹកនាំដោយលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុសម្របសម្រួលដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្អយ្យការសាលាដំបូងខេត្ត បានបើកប្រតិបត្តិការ
ឆែកឆេរអាគារក្រុមហ៊ុនមួយកន្លែងស្ថិតនៅក្រុម៩ភូមិ១សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុតាមពាក្យបណ្តឹងលេខ៦២៧ តាមរយៈរយលេខHOTLINEរបស់អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២២ កន្លងទៅនេះ ។
ប្រតិបត្តិការចុះឆែកឆេរខាងលើ កម្លាំងសមត្ថកិច្ច បានរកឃើញអ្នកបានប្តឹងចំនួន៥នាក់ គឺជាជនជាតិចិន មាននៅក្នុងបណ្តឹងលេខ៦២៧ នៅក្នុងបន្ទប់លេខ៣១៦ ជាន់ទី៣ ។
ចំពោះការពិនិត្យលើស្ថានភាពជនជាតិចិនទាំង០៥នាក់ក្នុងបណ្តឹងនោះសមត្ថកិច្ចលើកឡើងថា នៅក្នុងបន្ទប់លេខ៣១៦ ពុំមានការធ្វើទារុណកម្ម និងមិនមានវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសព្ព្រហ្មទណ្ឌអ្វីទេ ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ការឆែកឆេរទីតាំងខាងលើ គឺបបានរក ឃើញជនបរទេសចំនួន២២៣នាក់ក្នុងនោះមានស្រីចំនួន៣៥នាក់ ។
យ៉ាងណាក៏ដោយចុះ មជ្ឈដ្ឋានពលរដ្ឋបាន លើកឡើងថា បើជនបរទេសទាំង៥នាក់នោះ ពួកគេរស់នៅ ដោយសុខសាន្តហើយម្តេចចំបាច់ពួកគេលួចលាក់ ចេញមុខប្តឹងក្រុមហ៊ុនខាងលើថាបាន បង្ខាំងមនុស្សខុសច្បាប់ ហើយធ្វើទារុណកម្មធ្វើអ្វី ? ពួកគេបន្តទៀតថា ករណីនេះសង្ស័យតែមន្ត្រី អាជ្ញាធរ ឃុបឃិតគ្នាជាលក្ខណៈជាប្រព័ន្ធកែសំណុំរឿងដើម្បីលាក់បាំងព័ត៌មានអាក្រក់របស់ក្រុមឧក្រិដ្ឋជនដែលបង្ខាំងមនុស្សខុសច្បាប់នោះជាមិនខន ។
សូមបញ្ជាក់ថាករណីខាងលើននេះកំពុងស្ថិតក្នុងនីតិវិធីរបស់សមត្ថកិច្ចនៅឡើយ មិនមានប្រភពណា មួយដែលច្បាស់លាស់នៅឡើយ ដោយសារ មន្ត្រី អាជ្ញាធរ ហាក់ដូចជាចង់បិទបាំងព័ត៌មាន មិនឲ្យចេញមកក្រៅ ៕ ដោយ ជលសារ