ទំព័រដើម ព័ត៌មានសំខាន់ៗ មកដឹងឈ្មោះសពជនជាតិចិនអណ្តែតទឹកក្នុងស្ទឹងរហាលស្រុកព្រះនេត្រព្រះ

មកដឹងឈ្មោះសពជនជាតិចិនអណ្តែតទឹកក្នុងស្ទឹងរហាលស្រុកព្រះនេត្រព្រះ

ព័ត៌មាន សន្តិសុខសង្គម

0 មត្តិ

បន្ទាយមានជ័យ÷ សពអណ្តែតទឹកត្រូវបានប្រជាពលរដ្ឋនៅនឹងភូមិរហាលឃុំរហាលស្រុកព្រះនេត្រ ព្រះប្រទះឃើញផុសចេញាពីផ្ទៃទឹកកាលពីថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២២ដែលពោពេញទៅដោយក្លិន អាសោចពេកក្រៃហើមមើលមិនស្គាល់ឡើយ ។

លិខិតឆ្លងដែនរបស់ជនរងគ្រោះ

សពនោះត្រូវបានគេឃើញមានចំណងចងរឹតជាប់នៅនឹងខ្លួនសពគឺខ្សែអង្រឹងពណ៌ខៀវ ពលរដ្ឋដែលបានទៅឃើញសពបានឲ្យដឹងថា សពនោះគេចងខ្សែផ្អោបនឹងការ៉ុងខ្សាច់ពណ៌ខៀវ ទំនងជាត្រូវបានគេបោះចូលក្នុងទឹកក្រោយពីសម្លាប់រួច ។

ឥឡូវមកដឹងពី ឈ្មោះជនជាតិចិនដែលឃើញខ្មោចរលួយស្អុយក្នុងស្ទឹងរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យនោះគឺ ជនរងគ្រោះឈ្មោះ Guo KangHui ភេទប្រុស មានអាយុ២២ឆ្នាំ ជាជនជាតិចិនកាន់លិខិតឆ្លងដែនលេខ ED7905868  ។ ជនរងគ្រោះមានទីកន្លែងកំណើត កើតនៅ ខេត្ត FUJIAN បានបាត់ខ្លួនកាលពីថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២២ នៅចំណុចភូមិ មិត្តភាព សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៨យប់  ។

យោងតាមប្រភពព័ត៌មាន ដែលសារព័ត៌មានសុីក្លូខ្មែរប៉ុស្តិ៍យើងបានដឹងតាមរយមិត្តភក្តិរបស់ជនរងគ្រោះ គឺមុនរដូវខូវិដ-19 ជនរងគ្រោះបំរើការងារជា បុគ្គលិកអនឡាញ នៅកាសុីណូ បើកដោយជនជាតិ ចិន លុះក្រោយមកបាត់ខ្លួនមួយរយៈស្រាប់តែឃើញ ជនរងគ្រោះជិះរថយន្ត សេរីទំនើបហើយមិនឃើញ ធើ្វការងារអ្វីនោះទេគឺ ឃើញតែដើរលេងសុីចាយ លុយជាមួយនឹងមិត្តស្រីរបស់គាត់ជាជនជាតិ វៀត ណាម ក្រោយមកស្រាប់តែឮដំណឹងថាបាត់ខ្លួន មិនដឹងមូលហេតុ ។

មន្ត្រីប៉ិលិសទទួលបន្ទុកផែនជនអន្តោប្រវេសន៍នៃស្នងការដ្ឋាន ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា សពជនរងគ្រោះត្រូវបានបញ្ជូនទៅស្ថានទូតចិនដើម្បីធ្វើកោសល្យវិច្ច័យនិងស្វែងរកសាច់ញាតិ មកយក ។

ពាក់ព័ន្ធនិងករណីជនជាតិចិនត្រូវបានគេចាប់យកទៅសម្លាប់នោះ សមត្ថកិច្ចនៃនគរបាលក្រុង ប៉ោយប៉ែត លោក សៅសារឿន បានឲ្យដឹងកាលពីម្សិល មិញ ថា យោងតាមវីដេអូដែលសមត្ថកិច្ចប្រមូលបានជនសង្ស័យកំពុងតែត្រូវបានតាមអង្កេតដោយកម្លាំងជំនាញហើយរងចាំតែមានឱកាសទេ  ៕

អត្ថបទពាក់ព័ន្ធ