ភ្នំពេញ÷ សេចក្តីរាយការណ៍បានឲ្យដឹងថាគ្រឿងញៀនជាង២០០គីឡូ ត្រូវបានសមត្ថកិច្ចរកឃើញក្នុងរថយន្តតាកូម៉ាមួយគ្រឿងដែលបានបើកបង្កគ្រោះថ្នាក់ចរាចរណ៍នោះត្រូវបានបញ្ចូនបន្តទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយកាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
សេចក្តីរាយការណ៏ដដែលបានបន្តទៀតថា មុនពេលគ្រោះថ្នាក់ គេឃើញម្ចាស់រថយន្តបើកបរ ក្នុងល្បឿនលឿនបោះពួយសំដៅទៅកាន់កន្លែងសុវត្ថិភាព ប៉ុន្តែចៃដន្យអាក្រក់របស់តៃកុងរថយន្ត បានបើកបុក និងរថយន្តផ្សេងទៀតទៅមុខលែងរួចហើយ ម្ចាស់រថយន្ត បានបញ្ចេញ សកម្មភាពស្លន់ស្លោ ជាហេតុធ្វើឲ្យសមត្ថកិច្ចយើងដាក់ការ សង្ស័យទើបឆែកមើលរថយន្តក៏ឃើញវត្ថុគួរសង្ស័យ ក៏ឃាត់ទុក និងកសាងសំណុំបញ្ជូនទៅស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕