ទំព័រដើម ព័ត៌មានជាតិ រថយន្តបឺសដឹកអ្នកដំណើរពីបាងកកស្រះកែវជួបគ្រោះថ្នាក់តាមផ្លូវគួរអោយរន្ធត់

រថយន្តបឺសដឹកអ្នកដំណើរពីបាងកកស្រះកែវជួបគ្រោះថ្នាក់តាមផ្លូវគួរអោយរន្ធត់

ព័ត៌មាន សន្តិសុខ

0 មត្តិ

ប្រទេសថៃ÷សេចក្តីរាយការណ៍មួយបានឲ្យដឹងថា កាលពីវេលាម៉ោង២រសៀលថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២២ពលរដ្ឋខ្មែរប្រុសស្រីចំនួន១២នាក់បាន ជិះរថយន្តឈ្នួលដឹកអ្នកដំណើរពីទីក្រុងបាងកកប្រទេសថៃឆ្ពោះមកកាន់ជាយដែនខេត្តស្រះកែវប្រទេសថៃជាប់និងប្រទេសកម្ពុជាខេត្តបន្ទាយមានជ័យ ។

សេចក្តីរាយការណ៍បានបន្តទៀតថា ក្រោយចាកចេញពី ទីក្រុងបាងកកប្រទេសថៃ មកជិតដល់ ទីរួម ខេត្តស្រះកែវ ប្រមាណ១០០គីឡូម៉ែត្រទៀត រថយន្តខាងលើ បានបែកកង់ហើយរេចង្កូត ចេញពីទ្រូងផ្លូវទៅបុក នឹងដើមឈើ១ដើម បណ្តាឲ្យ អ្នករួមដំណើរចំនួន៣នាក់បានរងរបួស ស្រាល និង៩នាក់ផ្សេងទៀតមិនរងរបួសទេ ។ ចំណែករថយន្តត្រូវខូចខាតផ្នែងខាងមុខ យ៉ាងតំណុំ មិនអាចបើកបរទៅមុខទៀតទេ ។

អ្នកដំណើរម្នាក់ ក្នុងចំណោម១២នាក់បានឲ្យថា នេះជាលេីកទីមួយក្នុងឆាកជីវិត របស់នាងខ្ញុំហេីយ ក៏ជាពេលមួយដែលដឹតដាមក្នុង អារម្មណ៏របស់ខ្ញុំដែរ មិនអាចបំភ្លេចបាន បើទោះបិទភ្នែក បេីកភ្នែក ក៏នឹកឃេីញគ្រប់ពេលវេលា នាងថា  គ្រោះថ្នាក់ត្រឹមតែមួយប៉ប្រិចភ្នែកទេមេីលមិនឃេីញឡើយ។

ស្ត្រីរងគ្រោះ ឈ្មោះ ប៉ែលលី ជាអ្នកអ្នកដំណើរ ជនជាតិខ្មែរនាងបានលើកឡើងថា ÷នាងខ្ញុំ សុំសសេីរនូវទឹកចិត្ត តៃកុងឡានដែលគាត់ មិនរត់ ចោលឡាននឹងពួកនាងខ្ញុំ នាងបន្តថា តៃកុងរថយន្តគាត់មានទំនួលខុសត្រូវខ្ពស់ ក្រោយជួបឧបទ្ទវហេតុ គាត់បានជួយសង្គ្រោះពួកខ្ញុំបានទូរស័ព្ទទៅភ្នាក់ងារប៉ូលិសចរាចរណ៍និងរថយន្តសង្គ្រោះ( Ambulance)មកជួយយ៉ាងលឿនបានទាន់ចិត្ត ។ហើយភ្លាមនោះ មន្ត្រីប៉ូលិស ថៃ ក៏បានសួ មកខាងគ្រួសារនាងខ្ញុំថា ចង់ប្តឹង រឺ ចង់អោយមានការសងជំងឺចិត្តដែរទេ ? ស្ត្រីរងគ្រោះតបវិញថា  ពួកខ្ញុំ នឹងគ្រួសារ បានសម្រេចចិត្តថាមិនប្តឹងទាមទារអ្វីនោះទេ ព្រោះរឿងគ្រោះថ្នាក់គ្មានអ្នកណាម្នាក់ចង់ជួបនោះឡើយ ។ នាងបានបន្ថែមទៀតថា ករណីនេះក៏មិនមែនជាការធ្វេប្រហែសដែរគឺវាបណ្តាលមកពីការបែកកង់ឡានតែប៉ុណ្ណោះ ។

ថ្លែងមកកាន់ អង្គភាពព័ត៌មាន កម្ពុជា សុីក្លូខ្មែរប៉ស្តី នារសៀលថ្ងៃទី១១ខែ វិច្ឆិកាឆ្នាំ២០២២នេះ អ្នកនាង ប៉ែលលី បានបង្ហើបប្រាប់ថា÷ក្រុមហ៊ុនឡាន គេមាន insurance (ធានារ៉ាប់រង)បានទទួលខុសត្រូវរាល់ការចំណាយក្នុងមន្ទីរពេទ្យ និងពិនិត្យ x-ray គ្រប់គ្នាផងដែរ ការធ្វើបែបនេះធ្វើឲ្យអ្នកជិះមានភាពកក់ក្តៅនិងមានទំនុកចិត្តខ្ពស់  ។

ជាងចុងក្រោយស៊ីក្លូខ្មែរប៉ុស្តិ៍ សូមផ្តាំទៅដល់ បងប្អូនដែលតែងធ្វេីដំណេីរទៅមក តាមរថយន្ត ទៅប្រទេសថៃ សូមជ្រេីសរេីសក្រុមហ៊ុនណាដែល បងប្អូនគិតថាល្អមានទំនុកចិត្តនិងទំនួលខុសត្រូវ ព្រោះជីវិតមនុស្សជាច្រើននាក់បានផ្ញើលើរថយន្ត ។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៏កាលពីថ្ងៃទី១០ ម្សិលមិញនេះដែរ អាជ្ញាធរខាងកម្ពុជាយើង ក្រោយសារព័ត៌មានយើងបានទាក់ទងសួរនាំ ពួកគាត់ បានឆ្លើយថាមិនបានដឹងរឿងអ្វីនោះទេ ព្រោះគ្មានប្រភពរាយការណ៍ អំពីករណីគ្រោះថ្នាក់នោះទេ ។

ដោយ÷ មច្ឆាក្រលេងខ្លួន

អត្ថបទពាក់ព័ន្ធ