បន្ទាយមានជ័យ÷ មានការភ្ញាក់ផ្អើលមួយទាំងកណ្តាលអាទ្រាធនៅមុខអគារស្នាក់នៅឋិតក្នុងភូមិសាមគ្គីមានជ័យសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យខណៈស្ត្រីជនជាតិថៃម្នាក់បានស្លាប់ក្រោយលោតចុះពីលើអគារកម្ពស់៣ជាន់ ។
យោងតាមតាមប្រភពព័ត៌មានពីអ្នកធើ្វការនៅទីនោះបានបង្ហើបឲ្យដឹងថាស្ត្រីម្នាក់ជាជនជាតិថៃ មានឈ្មោះ អារីហ្សា ខាំចារើន មានអាយុ២២ឆ្នាំ បានលោតពីលើអាគារកំពស់៣ជាន់ដោយពុំទាន់ដឹងមូលហេតុ ។ តែយ៉ាងណាប្រុសម្នាក់បានឲ្យដឹងថា មុនកើតហេតុ ពួកគេជនជាតិថៃ ដែលជាបុគ្គលិកបម្រើការងារ ផ្នែកអនឡាញ បានជួបជុំនិងផឹកសុី សប្បាយរីករាយ ក្នុងនោះក៏មាន មិត្តភក្តិ ជានារីៗ បានមកហូបសប្បាយជាមួយដែរ គេសង្ស័យថានារីរងគ្រោះកើតក្ដីប្រច័ណ្ឌនិងស្វាមី របស់ខ្លួន ទើបនាងលោតចុះពីជាន់ទី០៣ស្លាប់តែម្តង ។ ក្រោយមកស្រាប់តែ អ្នករួមការងារស្មានតែ នាងរងរបួសធ្ងន់ធម្មតាភ្លាមនោះត្រូវបានសន្តិសុខបញ្ជូនមកមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដើម្បី ជួយនាងអោយផុតពីការស្លាប់ តែនាងបានស្លាប់ បាត់បង់ជីវិតបាត់ហើយ ។
ហេតុការណ៍លោតសម្លាប់ខ្លួននោះ កើតឡើងកំឡុងម៉ោង ០២រំលងអាទ្រាធ ទាបភ្លឺថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុច ចំការស្វាយ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
លោក សៅសារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ករណីខាងលើ លោកពូទាន់បានដឹង សាច់រឿងនៃការស្លាប់ របស់នារីរងគ្រោះនោះនៅឡើយទេ ព្រោះកម្លាំងជំនាញ មិនទាន់ ធ្វើរបាយការណ៍មកលោកនៅឡើយដែរ ។ លោក បានអះអាងប្រាប់សារព័ត៌មានថា បើតាមដំណឹងបឋម ករណីលោត សម្លាប់ខ្លួននោះ គឺជារឿង ធើ្វអត្តឃាតខ្លួនឯង គ្មានជាប់ជំពាក់ និង ឃាតកម្មអ្វីទេ ៕