ភ្នំពេញ÷ សម្តេចតេជោ ហ៊ុន សែន បង្ហាញនាឡិកាដៃចំនួន២៥គ្រឿង សម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២ខាងនេះ ។
សម្តេចតេជោ ហ៊ុន សែន ៖ មុននេះខ្ញុំបាននិយាយថា កម្ពុជាបានផលិតនាឡិកាដៃចំនួន២៥គ្រឿង សម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២។
នាឡិកានេះត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធ ដែលជាផ្នែកមួយនៃការរីកចំរើនខាងវិទ្យាសាស្រ្ត និងបច្ចេកទេសរបស់កម្ពុជាខ្មែរធ្វើបាន។