ភ្នំពេញ÷ អតីតអ្នកយកព័ត៌មានអាស៊ីសេរី លោក យាង សុធារិន្ទ រំពឹងថា តុលាការកំពូលនឹងយោគយល់ប្រគល់លិខិតឆ្លងដែនដល់លោកដោយក្តីមនុស្សធម៌និងផ្អែកទៅតាមច្បាប់ ដើម្បីឲ្យលោកប្រើប្រាស់សម្រាប់ធ្វើដំណើរទៅសួរសុខទុក្ខឪពុកម្តាយ សាច់ញាតិជាពិសេសបងស្រីរបស់លោកដែលកំពុងឈឺធ្ងន់ដល់ដំណាក់កាលចុងក្រោយនៅឯស្រុកកំណើតនាដែនដីកម្ពុជាក្រោម ស្ថិតក្នុងប្រទេសវៀតណាម ។
ការបង្ហាញក្តីរំពឹងបែបនេះ គឺបន្ទាប់ពីលោក បានចូលរួមសវនាការនៅតុលាការកំពូលពាក់ព័ន្ធនឹងបណ្តឹងសាទុក្ខរបស់លោកដែលស្នើសុំលិខិតឆ្លង ដែនមកវិញ នៅព្រឹកថ្ងៃទី២៦ ខែតុលាការ ហើយតុលាការ គ្រោងប្រកាសលទ្ធផលនៅថ្ងៃទី២ ខែវិច្ឆិកាខាងមុខនេះ ។
បើទោះបីជាយ៉ាងក្តី លោក យាង សុធារិន្ទ បន្តថា លោកមិនមានឱកាសទៅជួបសួរសុខទុក្ខសាច់ញាតិនៅកម្ពុជាក្រោមរយៈពេល៥ឆ្នាំហើយ ព្រោះតែការហាមប្រាមរបស់តុលាការ ដែលផ្អឹបសំណុំរឿងរបស់លោកទុកចោលទាំងអយុត្តិធម៌ ក្រោមហេតុ ផលបន្តស៊ើបអង្កេតដែលគ្មានដំណើរការជឿន លឿនទៅមុខជាហេតុធើ្វឲ្យលោកអស់ជំនឿលើ ប្រពន្ធ័យុត្តិធម៌របស់កម្ពុជា ៕