ទំព័រដើម ព័ត៌មានជាតិ ចាងហ្វាងការផ្សាយសារព័ត៌មានសម្លេងជាយដែននៅខេត្តបន្ទាយមានជ័យកំពុងរងបណ្តឹងព្រហ្មទណ្ឌ

ចាងហ្វាងការផ្សាយសារព័ត៌មានសម្លេងជាយដែននៅខេត្តបន្ទាយមានជ័យកំពុងរងបណ្តឹងព្រហ្មទណ្ឌ

ព័ត៌មាន ជាតិ

0 មត្តិ

បន្ទាយមានជ័យ÷ថ្មីៗនេះអង្គភាពសារព័ត៌មានសម្លេងជាយដែនឈ្មោះ អ៊ុងថាបារាំង ដែលមានអាស័យដ្ឋាននៅភូមិសាមគ្គីមានជ័យសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោកត្រូវបាន មន្ត្រីពន្ធដារខេត្តបន្ទាយមានជ័យបានប្តឹងទៅការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលពាក់ព័ន្ធនឹងបទ ផ្សាយព័ត៌មាន ។

លោក អ៊ុង ថាបារាំង បានឲ្យដឹងថា ក្នុងនាមលោក ជាចាងហ្វាងការផ្សាយជាកញ្ចក់ដើម្បីឆ្លុះបញ្ចាំងអំពីទិដ្ឋភាពសង្គមតែផ្ទុយទៅវិញរាល់ការនិយាយស្តី និងការឆ្លុះបញ្ចាំងនៃទិដ្ឋភាពសង្គមនោះបែរជាត្រូវបានបន្ទុចបង្អាក់ដោយអស់លោកអ្នកមានអំណាចមួយចំនួនទៅវិញ ខណៈដែលយើងនិយាយ ពេលដែលយើងធ្វើពត៌មានទៅប៉ះចំអស់លោកជាអ្នកធំ អ្នកមានអំណាចមួយចំនួនអាងប្តឹងផ្តល់ (បើខាងយើងខ្ញុំផ្សាយខុស ផ្សាយមិនពិត តើហេតុបានជាអស់លោកមិនស្រាយបំភ្លឺដើម្បីឲ្យយើងបានចុះផ្សាយសារជាថ្មី។ តើសិទ្ធិសេរីក្នុងការបញ្ចេញមតិរបស់អ្នកសារពត៌មានដូចជាខ្ញុំនឹងទៅជាយ៉ាងណា? បើការនិយាយ ចុះផ្សាយប៉ះចំអស់លោក អស់លោកអាងអ្វី អាងប្តឹងផ្តល់យ៉ាងដូច្នេះទៅវិញ ? ។

ដូចជាករណីដែលខ្ញុំបានចុះផ្សាយពីមន្រ្តីពន្ធដារម្នាក់កាលពីថ្ងៃមុននោះគេមិនបានស្រាយបំភ្លឺ បែរទៅជាផ្តឹងផ្តល់ខ្ញុំទៅនរគបាលព្រហ្មនៃស្នងការខេត្តបន្ទាយមានជ័យទៅវិញ តើនេះឬ អស់លោកជាអ្នកចេះច្បាប់ជាអ្នកប្រើប្រាស់ច្បាប់ដើម្បីបម្រើរាស្រ្តនោះ? ។ លោក អ៊ុង ថាបារាំង បានលើកឡើងទៀតថា ដោយថ្ងៃដែលត្រូវចូលខ្លួនទៅបំភ្លឺនោះខ្ញុំជាប់មានធុរៈមកកន្លែងអង្គភាពប្រឆាំងអំពើពុករលួយដូច្នេះខ្ញុំសូមធ្វើការពន្យាក្នុងការចូលបំភ្លឺសិន ។ ពលរដ្ឋលើកឡើងថា ជុំវិញបញ្ហាខាងលើនេះ មន្ត្រីនៃរដ្ឋ មិនត្រូវ ធ្វើការប្តឹងផ្តល់ អ្នកសារព័ត៌មានទេ ព្រោះការប្តឹងនោះ គឺជាចេតនាចង់រឹតត្បិត សេរីភាពនៃការបញ្ចេញមតិ ដែលផ្ទុយនឹងរបបអ្នកសារព័ត៌មាន ៕

អត្ថបទពាក់ព័ន្ធ