ទំព័រដើម ទេសចរណ៍ ពេលឃើញសំណង់បារាយណ៍មេបុណ្យនារដូវវស្សាទើបនឹកឃើញស្នាដៃរបស់ដូនតាខ្មែរដ៏អស្ចារ្យ

ពេលឃើញសំណង់បារាយណ៍មេបុណ្យនារដូវវស្សាទើបនឹកឃើញស្នាដៃរបស់ដូនតាខ្មែរដ៏អស្ចារ្យ

ព័ត៌មាន ទេសចរណ៍ជាតិ

0 មត្តិ

សៀមរាប÷ ស្ត្រីម្នាក់ជាជនជាតិខ្មែរ នាងមានដើមកំណើតនៅភូមិភាគឥសាន្ត នៃប្រទេសកម្ពុជានាងក្រមុំ ជនបទមានវឌ្ឍនភាពវ័យត្រឹមអាយុ២៣ឆ្នាំនាងមិនដែលដើរចេញចាកឆ្ងាយស្រុកកំណើតឡើយ ត្បិតថាអំបូរខ្មែរជនជាតិឥសាន្តមិនអនុញ្ញាតឲ្យកូនក្រមុំដើរឆ្ងាយរហេតរហូតទេ ។

ទិដ្ឋភាពបារាយណ៍មេបុណ្យ

ចៃដន្យថ្ងៃមួយ នាងមយូរ៉ា ត្រូវបានសាច់ញាតិរបស់នាងនាំនាងមួយអន្លើដោយអ្នកភូមិជាច្រើនទៀត ប៉ាវរថយន្តឈ្នួលដឹកដើរលេងក្នុងដំណើរ ទេសច រណ៍នាតំបន់ប្រាង្គប្រាសាទបុរាណខ្មែរ ខេត្តសៀមរាប ថ្ងៃមួយនាងបានចេញពីទីរួមខេត្ត សៀមរាបឆ្ពោះទៅកាន់រមណីយដ្ឋាន តំបន់បារាយណ៍ទឹកវិលឬបារាយណ៍មេបុណ្យ  ។

នាងបានលើកឡើងថា÷ ល្ងាចមិញនាងខ្ញុំបានទៅមើលបារាយណ៍ហើយបានអង្គុយសំឡឹងមើលប្រាសាទមេបុណ្យនៅកណ្តាលផ្ទៃទឹកដ៏សែនឆ្ងាយហើយគិតថា យើងជីកស្រះធំមួយហើយបន្ទាប់មកយើងដាក់ថ្ម២-៣ដុំនៅកណ្តាលស្រះនោះហើយស្រាប់តែឃើញវាអណ្តែតនៅលើផ្ទៃនៃទឹក បើវាជាធាតុរបស់ណាធ្ងន់គួរតែលិច ចំណែកដីឆ្អែតទឹកនៅកណ្តាលនោះគួររលាយជ្រាយបន្តិចម្តងៗ ចុះហេតអ្វីបានវាអណ្តែតចឹងហ្ន៎ ? បងប្អូនចំណាំមើលអាងទឹកនៅសៀមរាបគឺមានប្រាសាទនៅកណ្តាលទាំងអស់ដូចជា÷ បារាយណ៍ទឹកថ្លានាគព័ន្ធ ស្រះស្រង់ អង្គរវត្តមានទឹកជុំវិញតែមានគោកនៅកណ្តាល ហាក់ដូចជាដីកោះដុះឡើងគួរជាទីជាគាប់ភ្នែក អ្នកទេសចរណ៍ ផងទាំងពួងឲ្យស្ងប់ស្ងែង នៃស្នាដៃ របស់ដូនតាយ៉ាងប្រាកដ ។នាងក្រមុំបានចោទសួរខ្លួនឯងថា តើដូនតាយើងចង់ប្រាប់យើងថាមិច ហ្ន៎?៕

អត្ថបទពាក់ព័ន្ធ