ទំព័រដើម ព័ត៌មានសំខាន់ៗ អុំទូកទៅយកឆ្នាំងសាកថ្មទូរស័ព្ទលិចចូលទឹកលង់ស្លាប់ក្រមុំម្នាក់នៅក្រុងប៉ោយប៉ែត

អុំទូកទៅយកឆ្នាំងសាកថ្មទូរស័ព្ទលិចចូលទឹកលង់ស្លាប់ក្រមុំម្នាក់នៅក្រុងប៉ោយប៉ែត

ព័ត៌មាន សន្តិសុខសង្គម

0 មត្តិ

បន្ទាយមានជ័យ÷ ប្រជាពលរដ្ឋប្រុសស្រីស្រែក យំអើងកងពេញសាលាតម្កល់សពក្នុងបរិវេណវត្ត បាលិលេយ្យខណៈស្រីក្រមុំម្នាក់បានលង់ទឹកស្លាប់យ៉ាងអណោចអធ័មក្នុងភូមិក្បាលកោះសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

វីដេអូសកម្មភាពសពស្រីថេង

សកម្មភាពមិត្តភក្តិស្រីថេងយំស្តាយសព

ហេតុការណ៏លង់ទឹកនេះបានកើតឡើងកាលពីរសៀលម៉ោង៣ថ្ងៃទី០៤ខែតុលាឆ្នាំ២០២២នៅចំណុចភូមិក្បាលកោះក្បែរអូរព្រំដែនកម្ពុជាថៃ ខណៈទឹកជំនន់ទឹកភ្លៀងបានបានហក់ឡើងខ្លាំង នៅតាមអូរព្រំដែនក្រុងប៉ោយប៉ែត ។

សពនាងក្រមុំត្រូវបានគេស្គាល់ថា ឈ្មោះស្រី ថេង មានអាយុ១៨ឆ្នាំជនជាតិខ្មែរ មានលំនៅដ្ឋាន ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ស្រី ថេងបានចាកចេញពីផ្ទះជីដូននៅក្នុងភូមិក្បាលស្ពាន២ខាងត្បូងវត្តបាលិលេយ្យដោយនាងប្រាប់ថា នាងទៅលេងផ្ទះមិត្តភក្តិរបស់នាងនៅម្តុំផ្សាររ៉ាថ្មីប៉ោយប៉ែត ពួកគេបានជិះទូកមានគ្នា៤នាក់បំណងទៅយកឌុយបញ្ចូលថ្មទូរស័ព្ទ ពេលអុំទៅដល់ពាក់កណ្តាលក៏ស្រាប់តែទូកលិចចូលក្នុងផ្ទៃទឹក ដែលមានជម្រៅជិត២ម៉ែត្របណ្តាលឲ្យស្ត្រីរងគ្រោះលង់បាត់ក្នុងទឹកតែម្តង ។ លុះក្រោយមកអ្នករួមដំណើរជាមួយនាង បានស្រែកឲ្យមហាជន ជួយរកនាង ដែលលិចក្នុងទឹក ភ្លាមនោះកើតហេតុ អ្នកជិតខាងមានប្រជាការពារនាំគ្នាទៅមុជរកសពបានឃើញក្រោយ១ម៉ោងបន្ទាប់ ។

ទិដ្ឋភាពពលរដ្ឋចោមរោមមើលសព

បច្ចុប្បន្នសពត្រូវបានដឹកយកមកតម្កល់នៅសាលាតម្កល់សពវត្តបាលិលេយ្យក្រុងប៉ោយប៉ែត ដើម្បីប្រារព្ធពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ។

សូមបញ្ជាក់ថា÷ នៅក្រុងប៉ោយប៉ែតនេះមនុស្ស ៣នាក់ហើយបានស្លាប់ដោយសារលង់ទឹកជំនន់ទឹកភ្លៀង ក្នុងនោះមានកុមារ ២នាក់និងនាងក្រមុំម្នាក់៕

អត្ថបទពាក់ព័ន្ធ