ទំព័រដើម ព័ត៌មានជាតិ ស្ត្រីម្នាក់បានប្តី២រស់នៅក្នុងបន្ទុកគ្រួសារតែមួយទីបំផុតម្នាក់ចូលគុកនិងម្នាក់ទៀតសោយសុខតែឯង

ស្ត្រីម្នាក់បានប្តី២រស់នៅក្នុងបន្ទុកគ្រួសារតែមួយទីបំផុតម្នាក់ចូលគុកនិងម្នាក់ទៀតសោយសុខតែឯង

ព័ត៌មាន សង្គម

0 មត្តិ

កំពង់ស្ពឺ÷ មានរឿងហេតុការណ៍ដ៏កម្រមួយបានកើតឡើងក្នុងសង្គមកម្ពុជារវាងប្តីចុងនិងប្តីដើមផ្ទះជម្លោះវាយតប់គ្នាស្ទើសុីសាច់ហុតឈាមបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាមកចោមរោមមើល ឆាកប្រយុទ្ធគ្នារវាងប្តីដើមនិងប្តីចុង  ។

ហេតុការណ៍នោះកើតនៅចំណុចក្នុងក្រុមហ៊ុន H L H ស្ថិតនៅភូមិ ច្រកទៀកឃុំត្រពាំងជោស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៩និង៣០ នាទី យប់ថ្ងៃទី ២៧ខែកញ្ញាឆ្នាំ២០២២ម្សិលមិញ។

ជនរងគ្រោះ ត្រូវជាប្តីដើមមានឈ្មោះ យ៉ាង សាវន មានអាយុ ៥៤ ឆ្នាំ ជនជាតិខ្មែរ ចំណែកឯប្តី ចុង ជាជនដៃដល់ ឈ្មោះ ព្រិន ផាន់ណា មានអាយុ ៣៤ ឆ្នាំជាជនជាតិខ្មែរ ទាំងពីរនាក់ស្នាក់នៅអាស្រម គោល ស្ថិតក្នុងភូមិ ឃុំ កើតហេតុខាងលើជាមួយគ្នា។ អ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា  បុរសជាប្តី ចុងបានយកកាំបិតផ្គាក់ ខោកក្បាលប្តីដើមដោយប្រើខាងផ្នែកខាងខ្នងកាំបិតវាយទៅលើជន រងគ្រោះជាប្ដីដើម បណ្ដាលឱ្យរងរបួសធ្ងន់ ។

ក្រោយកើតហេតុភ្លាមៗស្ត្រីជាប្រពន្ធឈ្មោះកុល ខិណាមានអាយុ៣២ឆ្នាំបានដឹកយកប្ដីដើម ទៅព្យាបាលរបួសនៅឯមន្ទីរពេទ្យ ដេរជាច្រើនធ្នេរ ហើយបានណែនាំប្តីចុងកុំអោយប្រើប្រាស់មធ្យោ បាយហឹង្សាលើគ្នាបែបនេះនាំអោយមានកំហុសឆ្លងលើផ្លូច្បាប់របស់ប្រទេសកម្ពុជា ។

ស្ត្រីជា ប្រពន្ធបានឲ្យដឹងថា ពួកគេទាំងពីរជាប្តី របស់នាង បានមករួមរស់ ជាមួយគ្នា ប្រកបដោយ សេចក្តីសុខក្សេមក្សាន្តជាពន់ពេក ពោលគឺ ពួកគេ ចេះបែងចែក ក្តីស្រឡាញ់ និងថ្នាក់ថ្នមនាង មិនឲ្យមានទាស់ដូចៗគ្នាទាំងការងារយប់ថ្ងៃ ក៏មិនចេះ រអ៊ូរទាំអ្វីឡើយ ។សូម្បីតែការហូបចុកនិងធ្វើការងារ ក្នុងផ្ទះក៏មិនចេះប្រចាំគ្នាដែរនាងយល់ថា នេះជាព្រហ្មលិខិតចារមកទើបនាងជួបបែបនេះ ។ និយាយជារួមនាងជា ភរិយាមិនចង់ឃើញអាជ្ញាធរ យកប្តីរបស់នាងទៅដាក់ទោសទណ្ឌអ្វីឡើយ ព្រោះអំពើហិង្សានេះពិតជាគ្មានចេតនាធ្ងន់ធ្ងន់ធ្ងរទេ ។

ក្រោយពីទទួលបានព័ត៌មានលើករណីហឹង្សាកម្លាំងសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យជាប្តីចុងខាងលើ យកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដើម្បីសួរនាំនិងកសាងសំណុំរឿង ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ថា÷ ខ្លួនពិតជាបានយកកាំបិតផ្គាក់វាយទៅលើជនរងគ្រោះប្តីដើមឈ្មោះយ៉ុង សាវន ពិតប្រាកដមែន ។ ដោយមូលហេតុជនរងគ្រោះបង្ករឿងក្នុងគ្រួសារនិងយកកូនៗរត់ចេញពីអាស្រមកន្លែងស្នាក់នៅ ហើយជនសង្ស័យខឹងទ្រាំមិនបានទើប ឈានដល់ថ្នាក់យកកាំបិតផ្គាក់វាយខាងខ្នងតែម្តងទៅដែលជាបំណងចង់ប្រដៅតែប៉ុណ្ណោះ។

ក្រោយស្តាប់ចម្លើយរបស់ជនសង្ស័យជាប្តីចុងរួចម កសមត្ថកិច្ចបានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ស្តីពីអំពើហិង្សាមានស្ថានទម្ងន់ទោស ៕ ដោយ÷សូរសែង

អត្ថបទពាក់ព័ន្ធ