បន្ទាយមានជ័យ÷យ៉ាងហោចណាស់អគ្គីភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងគិតជាសាច់ប្រាក់ជាង២៨លានរៀល កាលពីវេលាម៉ោង២និង១៥ នាទី ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២២ឋិតក្នុងភូមិមិត្តភាពសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
ពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យសុីក្លូខ្មែរប៉ុស្តិ៍ដឹងមកថា÷ម្ចាស់ផ្ទះមានឈ្មោះស្រេង ពន្លក ភេទប្រុសមានអាយុ៥៣ឆ្នាំនិងប្រពន្ធ ឈ្មោះហោ ប៊ួយរស់នៅក្នុងភូមិមិត្តភាពសង្កាត់ ប៉ោយប៉ែត។
មូលហេតុដែលនាំឲ្យភ្លើងឆាបឆេះផ្ទះនោះ គឺដោយសារតែប្រព័ន្ធភ្លើងឆ្លងចរន្តទុស្សេក៏ក្លាយជា អណ្តាតភ្លើងឆេះឡើងតែម្តងព្រោះថាម្ចាស់ផ្ទះបាន ដោតឌុយទុកចោលហើយបានចាកចេញពីផ្ទះបាត់ នេះបើតាមប្រភពព័ត៌មានបានប្រាប់ ។
ក្រោយកើតហេតុភ្លាមប្រជាពលរដ្ឋបានទូរស័ព្ទហៅ ម្ចាស់ផ្ទះឲ្យមកផ្ទះនិងបន្តទូរស័ព្ទទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ពន្លត់អគ្គីភ័យដែលកំពុងតែឆេះនោះ ។ ដោយសារតែ អណ្តាតភ្លើងមានកម្លាំងខ្លាំង ហើយទឹកចាក់ពន្លត់មានចំនួនមិនគ្រប់ជាហេតុ ធ្វើឲ្យភ្លើងលេបត្របាក់សាច់ផ្អះខាងក្នុងអស់តែម្តង ។
ដោយស្ថានការណ៍ ភ្លើងកាន់តែខ្លាំងឡើងៗ ទើបអាជ្ញាធរយករថយន្ត ពន្លត់អគ្គីភ័យ របស់អធិការនគរបាលក្រុងប៉ោយប៉ែតមកជួយអន្តរាគមន៍ ដើម្បីចុះជួយពន្លត់។ជាចុងក្រោយ យើងបានគ្រប់គ្រងស្ថានការណ៍ភ្លើងបានទើបបន្លត់បានជោគជ័យ។
លោកអភិបាលក្រុងប៉ោយប៉ែតគាតហ៊ុល អភិបាល ក្រុងប៉ោយប៉ែត ក៏បានចុះមកជួយ និងបាន ស្នើសុំឲ្យរថយន្ត ពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនកាស៊ីណូ ត្រូពិកាណាឲ្យមកជួយអគ្គីភ័យឆាបឆេះត្រូវបានគ្រប់គ្រងទាំងស្រុងនៅម៉ោង២និង៤០នាទី រសៀលថ្ងៃដដែល ។
លោក នាយប៉ុស្តិ៍សង្កាត់រដ្ឋបាល ប៉ោយប៉ែត បានឲ្យដឹងថា ហេតុការណ៍ខាងលើ មិនបណ្តាលឲ្យមាន មនុស្សរងរបួសឬគ្រោះថ្នាក់អ្វីនោះទេ ។ មន្ត្រីដដែលបានបន្តទៀតថាយោងតាមការសួរនាំ ម្ចាស់ផ្ទះ បានឲ្យដឹងថាទ្រព្យសម្បត្តិរបស់គាត់ត្រូវបានភ្លើងឆេះអស់ បើសរុបជាទឹកប្រាក់ ប្រមាណជា ២៨លានរៀល ព្រោះយកចេញមិនបាន ៕
ដោយ÷២៣តុលា