ខេត្តកំពង់ចាម÷ឈាមស្រែកស្បែកហៅរំលោភសង្សារហើយប្រាប់ម្តាយឲ្យយកសពធើ្វបុណ្យពិតជាថ្លើមធំពាស់មេឃមែនអាឃាតការឈាម ថោក ។ឃាតករឈ្មោះ គា សុគុន ពេលចាប់ខ្លួន
រឿងរ៉ាវ ឃាតកម្មមួយបានកើតឡើងនៅភូមិព្រែក កក់បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋក្នុងភូមិ កាលពីថ្ងៃទី១៣ខែកញ្ញា២០២២កន្លងទៅ បន្ទាប់ពី ជនបង្កប្រាប់ម្តាយនារី រងគ្រោះឲ្យយកសពទៅធ្វើបុណ្យ។
ជនបង្ក ឈ្មោះ គាសុគុនមានអាយុ២៥ឆ្នាំរស់នៅភូមិខែលជ័យឃុំអូរស្វាយស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ត្រូវជាសង្សារនិង ស្ស្ត្រីរងគ្រោះឈ្មោះ ស្តើងសុខជី មានអាយុ២០ឆ្នាំរស់នៅភូមិព្រែកកក់ឃុំព្រែកបាក់ស្រុកកំពង់សៀមខេត្តកំពង់ចាមដូចគ្នា ។
ជនបង្កបានធ្វើសកម្មភាពចាប់នារីរងគ្រោះរំលោភសេពសន្ថវ:ហើយច្របាច់កសម្លាប់ហើយរត់គេចខ្លួនទៅសម្ងំស្នាក់នៅក្នុងទឹកដីខេត្តក្រចេះ ។
ក្រោយមករំលងបាន២ថ្ងែសមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួន ឃាតកដៃឆៅយកមកផ្តន្ទាទោស កាលពីថ្ងៃទី១៥ខែកញ្ញា២០២២ម្សិលមិញ។
យោងសម្តីម្តាយស្ត្រីរងគ្រោះបានឲ្យដឹងថាក្រោយបាត់ខ្លួនកូនស្រី យូរមិនឃើញមកផ្ទះគាត់បានទូរស័ព្ទទៅកូនស្រីស្រាប់តែឃាតករទទួលទូរស័ព្ទហើយប្រាប់ថាសូមមកយកសពនាងទៅធ្វើបុណ្យ ផងគឺនៅក្បែររណ្តៅដីមិនឆ្ងាយពីភ្នំហាន់ជ័យប៉ុន្មានទេ និយាយចប់បិទទូរស័ព្ទ។
តមកម្តាយនាងបានរត់ទៅប្តឹងសមត្ថកិច្ចដើម្បីឲ្យចុះទៅកន្លែងកើតហេតុ ភ្លាមនោះសមត្ថកិច្ចបានចុះទៅដល់ហើយបានពិនិត្យសាកសព ធ្វើកោសល្យវិច័យរួច ដឹងថាសពត្រូវបានឃាតកររំលោភសេព សន្ថវហើយច្របាច់កសម្លាប់៕