ប្រទេសថៃ÷ សម័យនេះដើម្បីតែលុយគេអាចហ៊ានធ្វើគ្រប់បែបយ៉ាងមិនខ្វល់ពីផលលំបាករបស់បងប្អូននៅថ្ងៃក្រោយទេបងប្អូនយើងខ្លះក៏មិនស្ដាប់ពេទ្យជំនាញទេបែជាទៅស្ដាប់តារាៗលក់ថ្នាំគ្រូជោគជ័យលក់ថ្នាំទៅវិញបែបនេះមិនដឹងជាយ៉ាងណាទេ? ។
ប្រភពៈ สรยุทธ สุทัศนะจินดา กรรมกรข่าวនៅ ប្រទេសថៃ ប៉ូលីសបានរកឃើញជាតិថ្នាំសរសៃស្តេរ៉ូអ៊ីត និងថ្នាំសរសៃមិនមែនស្តេរ៉ូអ៊ីតដែលមានបរិមាណខ្ពស់ខ្លាំងនៅក្នុងថ្នាំបុរាណ ក្រោយពីការត្រួតពិនិត្យឃើញថាទឹកថ្នាំ១ដបលាយថ្នាំស្តេរ៉ូអ៊ីត ៧០គ្រាប់និងថ្នាំបំបាត់ការរលាក៣០គ្រាប់ សរុប១០០គ្រាប់ ។
សូមបញ្ចាក់ថា៖ ក្នុងវិស័យវេជ្ជសាស្រ្តក៏គេប្រើថ្នាំប្រភេទនេះដែរ តែវេជ្ជបណ្ឌិតមានការប្រុងប្រយត្ន័ណាស់ ដោយត្រូវគោរពតាមនិយាមគោលកាណ៍។ ការប្រើដោយមិនបានត្រឹមត្រូវនឹងបណ្ដាលអោយមានបញ្ហាដូចខាងក្រោម៖
1. ហូរឈាមក្រពះ ដំបៅក្រពះ ធ្លាយក្រពះ
2. ពុកឆ្អឹង ឆ្អឹងស្រួយ បាក់ឆ្អឹង
3. កើតទឹកនោមផ្អែម លើសសម្ពាធឈាម
4. ភ្នែកស្រវាំង ឡើងបាយ
5. ញៀន មុខមូលដូចខែពេញបូរមី
6. ប្រពន្ធ័ការពាររាង្គកាយចុះខ្សោយ ងាយឈឺ ឈឺមិនថាយជា
7. មានច្រើនទៀត។
ដកស្រង់ព័ត៌មានដោយ រ៉ា រក្សា ៕