ទំព័រដើម ព័ត៌មានជាតិ គយចល័តបង្ក្រាបរថយន្តគេចពន្ធមួយថ្ងៃបាន២១គ្រឿងនៅប៉ោយប៉ែត

គយចល័តបង្ក្រាបរថយន្តគេចពន្ធមួយថ្ងៃបាន២១គ្រឿងនៅប៉ោយប៉ែត

ព័ត៌មាន សេដ្ឋកិច្ច

0 មត្តិ

បន្ទាយមានជ័យ÷  កាលពីព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០២២ រថយន្តអត់ពន្ធជាច្រើនគ្រឿងត្រូវបានមន្ត្រីគយចុះបង្ក្រាបនិងអនុវត្តន៍ច្បាប់ស្តីពីកាតព្វកិច្ចពន្ធ ដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យមួយអន្លើដោយកម្លាំងចំរុះចូលរួមផងដែរ ។

រថយន្តដែលគយបង្ក្រាបបាន

យោងរបាយការណ៍ដែលស៊ីក្លូខ្មែរប៉ុស្តិ៍ ទទួលបានកាលពីថ្ងៃទី១០សីហា២០២២ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចជំនាញបាន រឹបអូសយក រថយន្តចង្កូតស្ដាំចំនួន១៩គ្រឿងនៅទីតាំងបូរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

របាយការណ៍ដដែលបានបញ្ជាក់ថាប្រតិបត្តិការនៃការចុះបង្ក្រាបនោះមានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅចូលរួមជាមួយ កម្លាំងគយចល័តដំបន់៥មានការសម្របសម្រួលពីលោក លឹម ប៊ុនសុភ័ក្រព្រះរាជអាជ្ញារងអយ្យការ អមសាលាដំបូងខេត្តបន្ទាយមានជ័យ  ។

រថយន្តដែលបានរឹបអូស និងបង្ក្រាបនោះមានដូចជាជា÷

រថយន្ត Mazda 2 ចំនួន12គ្រឿង
-Mazda3 ចំនួន02 គ្រឿង
-Wolkwagan ចំនួន01 គ្រឿង
-Suzuki swiffចំនួន01គ្រឿង
-Lexus 330 ចំនួន 02គ្រឿង
-Lexus 400H ចំនួន01គ្រឿង
របាយការណ៍ដដែលបានបញ្ជាក់ថា ហេតុការណ៍ចុះបង្ក្រាបនោះម្ចាស់ រថយន្តមិនប្រគល់រថយ្ដអោយ ទៅគយតំបន់៥មានចំនួន ០៤គ្រឿង
-Mazda2 ចំនួន០១គ្រឿង
-Mazda3 ចំនួន០១គ្រឿង
-Nissanmarchចំនួន០១គ្រឿង
-Suzuki swiff ចំនួន០១គ្រឿង។

ចំណែកមន្ត្រីគយម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងកាលពីម៉ោង៤ល្ងាច ថ្ងៃទី១០សីហា២០២២ នេះថា បង្ក្រាបចុងក្រោយក្នុងប្រតិបត្តិការនោះ កម្លាំងយើងបានរឹបអូសបាន រថយន្តចុងក្រោយ ម៉ាក Mazda លោកបន្តថាក្នុងនោះសរុបបាន រថយន្ត មិនបានបង់ពន្ធសរុបចំនួន២១គ្រឿង សម្រាប់ក្រុងប៉ោយប៉ែតនេះ ។

ករណីបង្ក្រាបខាងលើមន្ត្រីគយបានណែនាំឲ្យម្ចាស់ រថយន្ត ចូលរួមគោរពកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ និង តម្រូវយករថយន្តដែលបង្ក្រាបបាននោះរក្សាទុក នៅខេត្តបន្ទាយមានជ័យដើម្បីរងចាំម្ចាស់ចូលខ្លួន ទៅបង់ពន្ធ ។

 

 

 

អត្ថបទពាក់ព័ន្ធ