ខេត្តសៀមរាប÷នារីស្រស់ស្អាតម្នាក់ដែលបម្រើការងារនៅក្នុងហាងផឹកសុីយីហោម៉ាក់ប្រាងថ្មី នៅខេត្តសៀមរាបត្រូវបានបុរស២នាក់តេហៅយកទៅរំលោភសេពសន្ថវ:នៅក្នុងព្រៃឧទ្យានអង្គរ ។
បើយោងតាមសម្តីរបស់សមត្ថកិច្ចបានខេត្តសៀម រាបបានឲ្យដឹងថា÷ករណីរំលោភសេពសន្ថវៈនេះបានកើតឡើងកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចក្នុងព្រៃឧទ្យានអង្គរមួយកន្លែង ស្ថិតក្នុងក្រុមទី១៥ភូមិមណ្ឌល០៣សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ សមត្ថកិច្ចដដែលបានឲ្យដឹងបន្ថែមទៀតថា÷ ក្រោយកើតហេតុ នារីរងគ្រោះឈ្មោះ ក.ស.វ.ល.ត ភេទស្រី អាយុ១៨ឆ្នាំ មុខរបរជាបុគ្គលិកធ្វើការនៅហាងម៉ាក់ប្រាងថ្មីនោះនាងមានដើមកំណើតនៅឃុំដំដែកស្រុកសូទ្រនិគម ខេត្តសៀមរាប។បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិសាលាកន្សែងសង្កាត់ស្វាយដង្គំក្រុងសៀមរាបខេត្តសៀមរាប ។
ក្រោយទទួលបានពាក្យបណ្តឹងហើយសមត្ថកិច្ចបានចុះទៅដល់ទីកន្លែងកើតហេតុដើម្បីប្រមូលវត្ថុតាង និងស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនសង្ស័យនោះមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ ។