ភ្នំពេញ ÷តារាតុិកតុកកញ្ញាអាណារ៉ុសតូចចិត្តត្បិតខូចចិត្តខូចថ្លេីម បន្ទាប់ពីនាងបានឈានចូលក្នុងវិស័យសិល្បៈមករយៈពេលជាង៥ឆ្នាំមកហើយគ្មានអ្នកស្រលាញ់និងគាំទ្រ ដូចបណ្តាតារាសិល្បដទៃនាងមានតែគេជេមេីលងាយដៀលជាន់ពន្លិច ។ ហើយថ្មីៗនេះតារាសម្តែង តុិកតុក កញ្ញា អាណារ៉ុស ធ្លាប់ផុសលើបណ្តាញសង្គមហ្វេសបុក ដង្ហោយហៅលោកផ្កាយ២ ប៊ន សំអាត អតិតស្វាមី អ្នកលក់ឡេ ដ៏ល្បីនិងមាន ទ្រព្យសម្បត្តិស្តុកស្តម្ភ នៅរាជធានីភ្នំពេញ ។
ក្នុងខ្លឹមសារសសេរដោយកញ្ញាអាណារ៉ុសបានបន្ថែមថានាងទទូចឲ្យលោកឧត្តមសេនីយ៍ទោ ប៊ន សំអាត ឆាប់មកដោះស្រាយនូវរឿងរ៉ាវផ្ទាល់ខ្លួនរវាងនាងនិង លោក ព្រោះថា ពាក្យសន្យារបស់ លោកឧត្តមសេនីយ៍ទោ មិនទាន់ដោះស្រាយចប់ បើទោះបីជានាងតេក៏មិនចូលបាត់ការទាក់ទងទាំងអស់តែម្តងនាងថា លោកធំសន្យា ទិញរថយន្តទំនើបនិងសង់វិឡាឲ្យនាង ។
បែបណាក្តីនៅយប់ថ្ងៃទី៥ខែសីហា២០២២ស្រាប់ តែគេឃើញ កញ រ៉ុស បេីករថយន្តមកឈប់លេីស្ពានជ្រោយចង្វារ ស្រែកទ្រហោយំផ្អេីលដល់អ្នកសារព័ត៍មានចុះទៅសួរនាំរកមូលហេតុកាលពីទាបភ្លឺនេះ ROSE ផ្ដាំប្រុសមួយចំនួន ថា បេីស្រលាញ់នាង ត្រូវតែស្រលាញ់ដោយស្មោះ កុំធ្វេីឲ្យនាងដាក់ចិត្តដាក់កាយស្រលាញ់ហេីយបែរជាបោកប្រាស់ចិត្តចុះចោលនាងទុកនាងឲ្យនៅឯកោអី។
នាងបានបញ្ជាក់ទៀតថាទោះជាយ៉ាងណាក៏នាងមិនគិតខ្លីដែរ តែនាងមកនេះ នាងមិនមែនស្រវឹងស្រាជោគជាំនោះទេគ្រាន់តែមកស្រែកប្រាប់វេហា៍ រៀប រាប់រឿងក្នុងចិត្តកុំឲ្យតឹងណែនក្នុងទ្រូងពេកតែប៉ុណ្ណោះ ។
នេះជាដំណើររឿងរ៉ាវ យើងបានដកស្រង់ចេញពីខ្លឹមសារ នៃដំណើររឿងរបស់កញ្ញារ៉ូសបន្ទាប់ឃេីញនាងយំយកអាវជូតទឹកភ្នែកធ្វេីឲ្យអ្នកចោមរោមមើលនាងអ៊ួលដើមក រកកលយំតាមនាង ។
កញ្ញាអាណារ៉ូសត្រូវបានប្រភពបង្ហើបថា÷នាងមានឪពុកម្តាយ រស់នៅស្រុកឈ្លូងខេត្តក្រចេះ ហើយបានប្រកបមុខរបរជាអ្នកលក់ដូរមុខម្ហូបអាហារ តែនាងមិនបានរស់នៅជុំក្រុមគ្រួសារនោះទេ ពោលគឺនាងបានចាកចេញចេញពីផ្ទះមកនៅរាជធានី ភ្នំពេញដើម្បីប្រកបការងារក្នុងវិស័យសិល្បៈ៕