ភ្នំពេញ÷ នៅព្រឹកថ្ងៃទី២ខែសីហាឆ្នាំ២០២២ នេះ តុលាការក្រុងភ្នំពេញបានប្រកាសសាលក្រមត្រូវ ផ្តន្ទាទោសជនត្រូវចោទ អតីតមេគណបក្សខ្មែរក្រោកនិងបក្ខពួកចំនួន០៦រូបឯទៀតដាក់ពន្ធនាគារ ក្នុងម្នាក់ៗពី០៦ទៅ០៩ឆ្នាំ ក្នុងសំណុំរឿងចូលប្លន់ផ្ទះអ្អ្នកលក់គ្រឿងពេជ្រតាមអនឡាញ ឈ្មោះ អ៊ាន សៀវម៉ីកាលពីចុងឆ្នាំ២០២១ កន្លែងទៀតនោះ ។
ជនជាប់ចោទ៧នាក់ត្រូវបានចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោសនិងបទសមគំនិត ក្នុងអំពើលួចមានស្ថានទម្ងន់ទោសបទកាន់កាប់អាវុធដោយខុសច្បាប់គ្មានការអនុញ្ញាតនិងបទក្លែងឯកសារសាធារ ណៈតាមមាត្រា២៩មាត្រា៣៥៣មាត្រា៣៥៧ មាត្រា៤៩០និងមាត្រា៦២៩នៃក្រមព្រហ្មទណ្ឌ។
លោកសុខសុវណ្ណវឌ្ឍនាសាប៊ុង និងបក្ខពួក បានចូលប្លន់ផ្ទះអ្នកលក់ឡេអនឡាញ ឈ្មោះ អ៊ាន សៀវម៉ីនៅក្នុងសង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពី១៩ខែធ្នូ ឆ្នាំ២០២១។
ប្រធានក្រុមប្រឹក្សាជំនុំជំម្រះរបស់សាលាដំបូងរាជធានីភ្នំពេញលោកស្រី ឈុន ដាវី បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទចំនួន ៧នាក់ មានដូចជា÷
១-ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ សុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាមគ័ង ប្រធានគណបក្សខ្មែរក្រោកនិងជាមេខ្លោងចោរប្លន់ ត្រូវផ្តន្ទាទោស៩ឆ្នាំឆ្នាំ ២ ឈ្មោះ សុវណ្ណ ស្រីសុរិយោពណ៌ ភេទស្រីអាយុ ២៤ ឆ្នាំត្រូវជាប្រពន្ធវិល្លាមគ័ង ដាក់គុក៦ ឆ្នាំ ។៣- ឈ្មោះ អោ រ៉ាម៉ន បើករថយន្ត ផ្តន្ទាទោស៨ឆ្នាំ ។៤- ឈ្មោះ សុវណ្ណ រ៉ានុត ផ្តន្ទាទោស៨ឆ្នាំ។៥-ឈ្មោះ កេត ម៉ាច ផ្តន្ទាទោស រយៈពេល៨ឆ្នាំ។៦- ឈ្មោះ នេត ផៃមុនី ផ្តន្ទាទោស៨ឆ្នាំ ។៧-ឈ្មោះ ថុន វឌ្ឍនៈបូរ៉ាមី ភេទស្រីផ្តន្ទាទោស៦ ឆ្នាំ ។
ប្រធានក្រុមប្រឹក្សាជំនុំជំម្រះបានបង្គាប់ឲ្យជនជាប់ចោទទាំង៧នាក់ត្រូវរួមគ្នាសងថ្លៃខូចខាតចំនួន ៥០ម៉ឺនដុល្លារនិងថ្លៃសំណងជំងឺចិត្តចំនួន ២០០ លានរៀលទៀត ទៅភាគីដើមចោទនិងបើកផ្លូវឲ្យប្តឹងជំទាស់ទៅតុលាការឧទ្ធរណ៍តាមនីតិវិធីច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា ៕