ទំព័រដើម ព័ត៌មានជាតិ ពលរដ្ឋខ្មែរសម្រុកចូលប្រទេសថៃតាមច្រករបៀងខុសច្បាប់នៅស្រុកម៉ាឡៃអាជ្ញាធរខ្វះវិធានការទប់ស្កាត់

ពលរដ្ឋខ្មែរសម្រុកចូលប្រទេសថៃតាមច្រករបៀងខុសច្បាប់នៅស្រុកម៉ាឡៃអាជ្ញាធរខ្វះវិធានការទប់ស្កាត់

សន្តិសុខសង្គម

0 មត្តិ

បន្ទាយមានជ័យ÷ប្រជាពលករខ្មែរជាច្រើនសម្រុក ចូកប្រទេសថៃតាមច្រករបៀងខុសច្បាប់នៅស្រុកម៉ាឡៃប៉ែកខាងត្បូងផ្លូវជាតិលេខ៥៩ ពួកគេត្រូវបានមេខ្យល់រៀបចំជាលក្ខណៈប្រពន្ធ័ដើម្បីបានចូលទៅប្រទេសថៃដោយច្បាប់កាលពីថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២២ម្សិលមិញ ។

សេចក្តីរាយការណ៍មួយបានឲ្យដឹងថា ក្រុមពលករទាំងនោះភាគច្រើនត្រូវបានមេខ្យល់ឆបោក តម្រូវឲ្យបង់ថ្លៃមធ្យោបាយធ្វើដំណើរឆ្លងកាត់ផ្លូវ របៀងខុសច្បាប់នោះក្នុងម្នាក់ៗចំនួន៣,០០០បាតទៅ៥,០០០បាតប្រាក់ថៃ ទើបអាចឆ្លងដែនបាន។

ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២២ វេលាម៉ោង២៣:២០នាទីកម្លាំងបុ៉ស្តិ៍ដើមត្រសេកចំនួន ៤នាក់ដឹកនាំដោយលោក វរ:ត្រី ណុប អឿន នាយប៉ុស្តិ៍សហការជាមួយកម្លាំងផ្នែកសឹករងស្រុកម៉ាឡៃចំនួន០៣នាក់ដឹកនាំដោយលោក វរសេនីយ៍ត្រី ជា រិទ្ធ មេបញ្ជាការកងអនុសេនាធំបានធ្វើទប់ស្កាត់ពលរដ្ឋបម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន២១នាក់ស្រី០៩នាក់ កុមា០១នាក់ត្រង់ចំណុចមាត់អូរព្រំដែនស្ថិតក្នុងភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពួកគាត់មានទីលំនៅក្នុងខេត្តចំនួន០៤បន្ទាប់ពីធ្វេីការសួរនាំ និងធ្វេីកិច្ចសន្យារួចបានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ