ខេត្តក្រចេះ÷ កាលពីយប់រំលងអាធ្រាត នៅវេលាម៉ោង ២ និង៣០នាទី ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២ ០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កកេីត ឡេីងបង្កដេាយខ្លួនឯងនៅចំនុចផ្លូវជាតិលេខ ៧ សស្នួលក្រចេះចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៦៨ ភូមិឃ្សឹមក្រៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។
តាមការញ្ជាក់ពីសមត្ថ កិច្ច ក្នុងហេតុការណ៍បានប្រាប់អោយដឹងថារថយន្ត បង្កម៉ាកហាយប្រ៊ីតពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2R .5300 បបេីករបរដោយលោក នូ សុផល ភេទ ប្រុសអាយុ ៤៥ឆ្នាំ ជនជាតិខ្មែរជាអភិបាលរងស្រុកស្នួល ខេត្តក្រចេះ បានស្លាប់នៅកន្លែងកេីតហេតុ ។
លោក នូ សុផល មានទីលំនៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្ត ក្រចេះ ធ្វេីដំណេីរពីទិសខាជេីង ឆ្ពោះ ទៅទិស ខាងត្បូង។
ប្រជាពលរដ្ឋ នៅជិតកន្លែងកើតហេតុ បាបានអោយដឹងថា គេបានឃើញរថយន្ត របស់លោក នូសុផល បេីកបរក្នុងល្បឿនលឿនបានរ៉េចង្កូតរអិលធ្លាក់ផ្លូវក្រឡាប់រថយន្ត ចូលក្នុងប្រឡាយទឹកបណ្តាលអោយលោក នូ សុផលស្លាប់បាត់បង់ជីវិតនៅក្នុងរថយន្តតែម្តង ។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចដឹកបញ្ជូនតាមរថយន្តពេទ្យប្រគល់ជូនបងប្អូនក្រុមគ្រួសារនៃសព យកទៅធ្វេីបុណ្យតាមប្រពៃណីរីឯរថយន្តខូចខាត ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំឃ្សឹម ៕ ដោយ វង្ស សុម៉ាលីន