ទំព័រដើម ព័ត៌មានអន្តរជាតិ ជំនួញភ្លុកដំរីចង្កោមខ្លាទម្ងន់៦តោនតម្លៃ១៧,៩លានដុល្លារត្រូវបានរឹបអូសពីកបា៉លសង្ស័យ

ជំនួញភ្លុកដំរីចង្កោមខ្លាទម្ងន់៦តោនតម្លៃ១៧,៩លានដុល្លារត្រូវបានរឹបអូសពីកបា៉លសង្ស័យ

ព័ត៌មានអន្តរជាតិ

0 មត្តិ

បរទេស÷ នាថ្ងៃចន្ទទី១៩ខែកក្កដាឆ្នាំ២០២២ នេះមន្ត្រីគយរដ្ឋកររបស់ប្រទេសម៉ាឡេសុីបានត្រួតពិនិត្យរកឃើញករណីរត់ពន្ធ ឆ្អឹងសត្វព្រៃដ៏មហិមា ដែលឈ្មួញនាំចូលដឹកតាមកប៉ាល់ ឆ្លងកាត់កំពង់ផែស្វយ័តអន្តរជាតិរបស់ប្រទេសម៉ាឡេស៊ី ។

ភ្លុកដំរីនិងចង្កោមខ្លាកំពុងត្រួតពិនិត្យ

សេចក្តីរាយការណ៍របស់ មន្ត្រីគយ ប្រចាំកំពង់ផែបានឲ្យដឹងថា ឆ្អឹងសត្វព្រៃទាំងនោះ មានមួយផ្នែកធំជា ភ្លុកដំរី និងមួយផ្នែកទៀត ជាចង្កោមសត្វខ្លា ក្រោយរឹបអូស មន្ត្រីគយបានយកទៅថ្លឹង និងវាយតម្លៃ សរុបចំនួន ៨០លានរីងហ្គិត ដែលស្មើនិង ប្រាក់ដុល្លារ អាមេរិក១៧,៩លានដុល្លារ មានទម្ងន់សរុប៦តោន ។

ឆ្អឹងសត្វមានតម្លៃ១៧,៩លានដុល្លារអាមេរិក

មន្ត្រីគយ ប្រចាំភូមិភាគជើងនៃកំពង់ផែស្វយ័តក្នុងរដ្ឋ សាឡងហ្គូ ប្រទេសម៉ាឡេស៊ី បានថ្លែងកាលពីថ្ងៃ អាទិត្យទី១៨កក្កដា២០២២កន្លងទៅ ថា កប៉ាល់ដឹកទំនិញ ដែលមានការសើបអង្កេតនិងតាមដាន ពីមន្ត្រីគយ ហើយមានសង្ស័យ ព្រោះជាកប៉ាល់ នាំមកពីប្រទេសអាហ្វ្រិកកាឆ្ពោះប្រទេសម៉ាឡេស៊ី ។

ប្រធានការិយាល័យគ្រប់គ្រងទូទៅគយ លោក ហ្សាហ្សូលីជូហាន់ បានថ្លែងថាការរឹបអូសទំនិញរត់ពន្ធ ប្រភេទឆ្អឹងសត្វព្រៃដ៏កម្រនេះគឺពិតជាជោគជ័យ ដ៏មហិមាសម្រាប់មន្ត្រីជំនាញ ប្រទេស ម៉ាឡេស៊ី បើពុំនោះទេ ទំនិញខាងលើនឹងបន្តទៅកាន់ប្រទេសជាច្រើនទៀតនៅតំបន់អាសុីនេះ ៕ ប្រែប្រួលដោយ ស៊ីក្លូខ្មែរប៉ុស្តិ៍

អត្ថបទពាក់ព័ន្ធ