ទំព័រដើម ព័ត៌មានអន្តរជាតិ ខ្មាន់កាំភ្លើងបាញ់សម្លាប់លោក អេបេ អតិតនាយករដ្ឋមន្ត្រីជប៉ុនបានសារភាពពីមូលហេតុហើយ!

ខ្មាន់កាំភ្លើងបាញ់សម្លាប់លោក អេបេ អតិតនាយករដ្ឋមន្ត្រីជប៉ុនបានសារភាពពីមូលហេតុហើយ!

ព័ត៌មានអន្តរជាតិ សន្តិសុខសង្គម

0 មត្តិ

បរទេស÷ជនសង្ស័យYamagamiបានសារភាពថាបានដាក់គោលដៅលើលោកAbe ដោយសារតែគាត់គិតថា អតីតនាយករដ្ឋមន្ត្រីជប៉ុនមានទំនាក់ទំនងជាមួយអង្គការដែលគាត់មានការខឹងសម្បារ។

តំណាងប៉ូលីសប្រចាំខេត្តNaraបាននិយាយក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះអំពីករណីអតីតនាយករដ្ឋមន្ត្រី Shizo Abeថា”ជនសង្ស័យបានសារភាពថាគាត់មានការខឹងសម្បារនិងអង្គការមួយ ហើយបានប្រព្រឹត្តបទឧក្រិដ្ឋនេះដោយសារតែគាត់ជឿថាលោក Shinzo Abe មានទំនាក់ទំនងនឹងអង្គការនោះទើបជនសង្ស័យធ្វើឃាតបែបនេះ ។

យោងតាមប៉ូលីសជនសង្ស័យ Yamagami Tetsuya អាយុ៤១ឆ្នាំ អតីតសមាជិកនៃកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុនបានអះអាងថា គោលដៅលោកAbe”មិនមែនដោយសារតែកត្តានយោបាយ”នោះទេ។

ប៉ូលិសNaraថា÷ នឹងស៊ើបអង្កេតថាតើលោកAbe ពាក់ព័ន្ធអង្គការដូចដែលជនសង្ស័យបានអះអាងដែរឬអត់។ ប៉ុន្តែមិនបានបង្ហាញឈ្មោះអង្គការនោះនៅឡើយទេ។

អតីតនាយករដ្ឋមន្ត្រី លោក Abeមានអាយុ៦៧ឆ្នាំត្រូវបានគេបាញ់ចំពីក្រោយ ពេលកំពុងថ្លែងសុន្ទរកថាយុទ្ធនាការបោះឆ្នោតសមាជិកសភា នៅតាមដងផ្លូវនៃទីក្រុងNaraក្នុងខេត្តដែលមានឈ្មោះដូចគ្នា។នៅពេលបើកការបាញ់ប្រហារ ជនសង្ស័យ Yamagami ឈរប្រហែល៥ម៉ែត្រពីលោក Abe តែប៉ុណ្ណោះ។

លោក Abe ត្រូវ​បាន​ឧទ្ធម្ភាគចក្រ​ដឹក​ទៅ​មន្ទីរពេទ្យ​ក្បែរ​នោះដោយ​ហូរ​ឈាម​យ៉ាង​ខ្លាំង និង​មាន​របួស​យ៉ាង​ជ្រៅ​ប៉ះពាល់ដល់​បេះដូង និង​របួស​ត្រង់​ក មួយកន្លែងទៀតការរួមសង្គ្រោះមានវេជ្ជបណ្ឌិតយ៉ាងហោច២០នាក់បានចូលរួមក្នុងការព្យាបាលឲ្យលោក Abe ប៉ុន្តែមិនអាចធើ្វឲ្យបញ្ឈប់ការហូរឈាមបាននោះទេ។

អតីត​នាយក​រដ្ឋមន្ត្រី​ត្រូវ​បាន​​​ស្លាប់​ដោយសារ​ការ​ធ្លាក់​ឈាម​ច្ច្រើនហួសហេតុ ប៉ូលីស Nara បានប្រកាសថា÷ជនសង្ស័យ Yamagami បានសារភាពថា បានប្រើប្រាស់កាំភ្លើង ផលិតនៅក្នុងផ្ទះ ដើម្បីបាញ់លោកនាយករដ្ឋមន្ត្រី Abe ​​ហើយបាននិយាយថា ÷ខ្លួនកំពុងបន្តស៊ើបអង្កេតអាវុធនេះ ។រូបថតដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយជប៉ុនបង្ហាញកាំភ្លើងពីរធុងដែលផលិតនៅផ្ទះជាមួយបំពង់ដែករុំដោយបង់។

សមត្ថកិច្ច​បាន​ឆែកឆេរ​ផ្ទះ​ជនសង្ស័យហើយនិង​បាន​រក​ឃើញ​អាវុធកែ​ច្នៃ​ស្រដៀង​គ្នា​មួយ​ចំនួនទៀត។ពួកគេបានពណ៌នា កាំភ្លើងនេះថាមានប្រវែង ៤០សង់ទីម៉ែត្រ និង កម្ពស់ប្រហែល ២០សង់ទីម៉ែត្រ ប៉ុន្តែមិនទាន់បានថ្លឹងទម្ងន់នៅឡើយទេ។ ព្រោះមានការព្រួយបារម្ភអំពីគ្រោះថ្នាក់នៃការបំផ្ទុះ ប៉ូលិស​មិន​បាន​បញ្ជាក់​ថា​តើ​គេ​រក​ឃើញ​ក្បាល​គ្រាប់​នៅ​កន្លែង​កើត​ហេតុ​ឬ​យ៉ាង​ណា​នោះទេ។

ពួកគេជឿថា÷ជនសង្ស័យបានជិះរថភ្លើងទៅកាន់ព្រឹត្តិការណ៍ដែលលោក Abe កំពុងនិយាយនោះប៉ុន្តែមិនបានប្រាប់ថាតើគាត់រង់ចាំរយៈពេលប៉ុន្មាននាទីនោះទេ ? ករណីនេះវាជាការប៉ុនប៉ងធ្វើឃាតលើកដំបូងប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រីជប៉ុន ចាប់តាំងពីពួកមេទ័ពនៃទសវត្សរ៍ឆ្នាំ ១៩៣០ កន្លងមក ។

មេដឹកនាំពិភពលោកជាច្រើន ចូលរួមរំលែកទុក្ខដល់អតីតនាយករដ្ឋមន្ត្រី Abe ក្រោយមរណភាពរបស់លោក ក្នុងនោះ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putinបានហៅការបាញ់នេះថា ជាការបាត់បង់ដែលមិនអាចជួសជុលបាន  ខណៈដែលប្រធានាធិបតីអាមេរិក លោកJoe Bidenបានសម្តែងការខកចិត្ត រួមនឹងកំហឹងទុក្ខព្រួយចំពោះព័ត៌មាននេះយ៉ាងខ្លាំង ។

ដកស្រង់ និងកែសម្រួល ដោយ ស៊ីក្លូខ្មែរ ប៉ុស្តិ៍

អត្ថបទពាក់ព័ន្ធ