ទំព័រដើម ព័ត៌មានសំខាន់ៗ ចំណងដៃថ្មីស្ពានឈើអាកាសព្រះពន្លាក្លាយជាស្ពានថ្មលំអរក្រុងសេរីសោភ័ណ

ចំណងដៃថ្មីស្ពានឈើអាកាសព្រះពន្លាក្លាយជាស្ពានថ្មលំអរក្រុងសេរីសោភ័ណ

ព័ត៌មាន សេដ្ឋកិច្ច

0 មត្តិ

បន្ទាយមានជ័យ÷ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រេចផ្តល់អំណោយស្ពាន (បេតុងព្រះពន្លា) មានបណ្តោយ ១២០ម៉ែត្រនិងទទឹង១០ម៉ែត្រឆ្លងស្ទឹងសិរីសោភ័ណ ទល់មុខវត្តព្រះពន្លាស្ថិតក្នុងសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ស្ពានព្រះពន្លារូបទ្រុឌទ្រោមបាក់បែករាបដល់ដី

នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិនិងជាប្រធានកងវិស្វកម្មសម្តេចតេជោខេត្តសៀមរាបបានដឹងខណ:អញ្ជើញចុះពិនិត្យទីតាំងសាងសង់កាលពីល្ងាចថ្ងៃទី០៣ខែកក្កដាឆ្នាំ២០២២ កន្លងទៅនេះ។

ជាមួយគ្នានេះឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឡុង វុធ អនុប្រធានមន្ទីររៀបចំដែនៃដីនគរោបនីយកម្ម សំណង់និងសូរិយោដីខេត្ត  លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណនិងពលរដ្ឋបានសម្តែងនូវក្តីសប្បាយរីករាយព្រោះទទួលបានចំណងដៃថ្មីពីសម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពពលរដ្ឋឆ្លងកាត់ស្ពានព្រះពន្លាចាស់

សូមបញ្ជាក់ថាការដ្ឋានសាងសង់ស្ពានបេតុងនេះនឹងត្រូវសាងសង់ជំនួសស្ពានឈើចាស់ដែលរងនូវការទ្រុឌទ្រោមស្ទើតែបាក់ដួលរាបដល់ដីទៅហើយពលរដ្ឋខ្លះមិនហានឆ្លងកាត់ផងទេ ។

ប្រជាពលរដ្ឋជាច្រើន បានត្រេកអរក្រោយឃើញ មានវត្តមាននាយឧត្តមសេនីយ៍ ខេង សុមេធ បានចុះមកមើលទីតាំង ដើម្បីស្ថាបនាស្ពាន បេតុងនេះ ពួកគាត់លើកឡើងថា មន្ត្រីម្នាក់នេះមិនចេះភួតកុហកទេ តែថាហើយធ្វើ ធ្វើទាល់តែកើត ហើយជាស្នាដៃមានគុណភាពទៀតផង។

អត្ថបទពាក់ព័ន្ធ