បន្ទាយមានជ័យ÷ កាលពីថ្មីៗនេះ ម្ចាស់សណ្ឋាគារយីហោ អេដា ឈ្មោះ ហុង រស្មី ដែលមានអាស័យដ្ឋានស្ថិតក្នុងភូមិ ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានថៅកែដេប៉ូស្រាបៀរ ABC ប្តឹងជំទាស់ទៅមន្ទីរសុរិយោដី ខេត្ត បន្ទាយមានជ័យ ពីបទសាងសង់រំលោភបំពានច្បាប់សាងសង់ ធ្វើឲ្យប៉ះពាល់ដល់អចលនទ្រព្យ អ្នកដទៃ។
ម្ចាស់ដេប៉ូ ស្រាបៀរ ដែលបានប្តឹងលោក ហុង រស្មី ម្ចាស់សណ្ឋាគារ អេដា នោះ ឈ្មោះ ហ៊ូត ណារិន មានលំនៅដ្ឋាន ភូមិអូរជ្រៅសង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក ហុង រស្មី ដែលរងបណ្តឹង ពីម្ចាស់ ដេប៉ូស្រាបៀរ បានឲ្យដឹងកាលពី ពីព្រឹកថ្ងៃទី ២៤ខែមិថុនា ឆ្នាំ២០២២នេះថាសណ្ឋាគារ របស់លោក ពិតជាបាន ត្រូវលោក ហ៊ួត ណារិន ប្តឹងលោក ទៅមន្ទីរសុរិយោដី ខេត្តបន្ទាយមានជ័យ មែន ពាក់ព័ន្ធនឹងសំណង់ព្រំដីរវាងលោកនិងលោក ហ៊ួតណារិន ។ ម្ចាស់សំណង់ សណ្ឋាគារ អេដា បានលើកឡើងថា តាមពិតការសាងសង់ របស់លោក មិនខុសទេ ប៉ុន្តែពេលលោកដាក់បង្អួចកញ្ចក់ បែជាលោក ហ៊ួត ណារិន ជំទាស់ ដោយយល់ឃើញថា ខ្លាចថ្ងៃខាងមុខ ភ្ញៀវមកស្នាក់នៅសណ្ឋាគារខ្ញុំ អាចលោកតាមបង្អួចធ្លាក់ចូលដី របស់គាត់ នេះជាការលើកឡើងរបស់លោក ហុង រស្មី ។
ដោយឡែកលោកហ៊ួត ណារិន ដើមបណ្ដឹង នៅព្រឹកថ្ងៃទី២៤មិថុនាឆ្នាំ២០២២នេះ អង្គភាពសារព័ត៌ យើង មិនទាន់សុំអោយលោកប្រតិកម្មយ៉ាងណានៅឡើយទេជុំវិញឈ្មោះហុង រស្មី សង់សណ្ឋាគារ បង្កឲ្យប៉ះពាល់លើទ្រព្យជាកម្មសិទ្ធិ របស់លោកនោះ ។
បែបណាក៏ដោយចុះលោក ចូវ សុភឿត ប្រធានការិយាល័យ ភូមិបាលក្រុងប៉ោយប៉ែត បានឲ្យអង្គភាព ស៊ីក្លូខ្មែរប៉ុស្តិ៍ដឹងថា រឿងរ៉ាវ របស់លោក ហុង រស្មី ដែលត្រូវបាន ប្តឹងដោយ លោក ហ៊ួត ណារិននោះគឺពិតជាមានមែន លោកថា ករណីនេះគឺ ផ្តើមចេញពីម្ចាស់សណ្ឋាគារ អេដា ហុង រស្មី ជាអ្នកសង់សំណង់ធើ្វឲ្យប៉ះពាល់ដល់ព្រំដី អ្នកដទៃ ។លើសពីនេះទៅទៀតឈ្មោះ ហុង រស្មី បានសង់សំណង់ រំលោភបំពានលើច្បាប់សុរិយោដីដែលបានកំណត់ឲ្យទៀតផង ។
មន្ត្រីភូមិបាលដដែល បានបន្តទៀតថា បច្ចុប្បន្ននេះ សណ្ឋាគារអេដាដែលមានលោក ហុង រស្មី ជាម្ចាស់នោះត្រូវបានមន្ត្រីជំនាញហាមឃាត់ មិនឲ្យបន្តការងារសាងសង់នោះទេ ។ វៀរលែងតែ លោក ហុងរស្មី កែច្នៃយ៉ាងណារត់ច្បាប់សាងសង់ឲ្យដល់ ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ និងធ្វើការសម្របសម្រួលជាមួយលោក ហ៊ួត ណារិន ទើបមានសិទ្ធិ បន្តការសាងសង់អាគារបានពុំនោះទ នឹងមានបញ្ហាជាក់ជាមិនខាន ៕