ទំព័រដើម ព័ត៌មានជាតិ គណៈប្រតិភូកម្ពុជាខេត្ត២ចូលរួមប្រជុំជាមួយភាគីថៃនៅស្រុកអារញ្ញ ខេត្តស្រះកែវ

គណៈប្រតិភូកម្ពុជាខេត្ត២ចូលរួមប្រជុំជាមួយភាគីថៃនៅស្រុកអារញ្ញ ខេត្តស្រះកែវ

ព័ត៌មានជាតិ

0 មត្តិ

បន្ទាយមានជ័យ÷ នៅវេលាម៉ោង១០:០០នាទីព្រឹក នៅសាលប្រជុំគយនិងរដ្ឋាករថៃ ច្រកទ្វារព្រំដែនអន្តរជាតិខ្លងឡឹកស្រុកអារញ្ញខេត្តស្រះកែវ បានចូលរួមប្រជុំពិភាក្សាទ្វេភាគីរវាង រដ្ឋបាលខេត្តបន្ទាយមានជ័យព្រះរាជាណាចក្រកម្ពុជានិងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យឯកឧត្ដម PARINYA PHOTOSATអភិបាលខេត្តស្រះកែវ ។

សមាសភាពដែលបានអញ្ជើញចូលរួមភាគីកម្ពុជា ៖
– លោក នេត សេរី អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង
លោក ង៉ោ ម៉េងជ្រួនអភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ទោ ពេជ្រ វណ្ណាប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ លោកឧត្ដមសេនីយ៍ទោសិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ប៊ុន ណាំអៀង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាល អភិបាលក្រុង លោកវរសេនីយ៍ឯក ជុំ សារ៉េត នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតលោកឧត្ដមសេនីយ៍ វរសេនីយ៍ លោកប្រធាន អនុប្រធាន មន្ទីរ អង្គភាព និងស្ថាប័នពាក់ព័នមួយចំនួន ។
ភាគីថៃរួមមាន ៖ លោក PARINYA PHOTOSAT អភិបាលខេត្តស្រះកែវ និងស្ថាប័នពាក់ព័ន្ធ ។

របៀបវារកិច្ចប្រជុំ ÷វិធានការចូល-ចេញច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត-ខ្លងឡឹក  ការរៀបចំបើកច្រកទ្វារព្រំដែនអន្តរជាតិ Ban Nong Khian និងការបើកច្រកត្រួតពិនិត្យរួមការដឹក ជញ្ជូនទំនិញតាមរថយន្ត និងរទេះរុញ ការប្រើប័ណ្ណព្រំដែន និងកាតចូលចូលផ្សារថៃ កិច្ចសហប្រតិបត្តិការការងារ ឆ្លងកាត់ការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ភាគីទាំងពីរបានឯកភាពរួមគ្នាលើចំណុច អាទិភាព ។

អនុញ្ញាតឱ្យមធ្យបាយដឹកជញ្ជូននិងរថយន្តទេស ចរណ៍ចេញ-ចូលបានជាធម្មតាចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២តទៅ។ ដោយអនុលោមតាមឯកសារ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ មានការបន្ធូរបន្ថយវិធានការសុខាភិបាល សម្រាប់ជនបរទេសចេញ-ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក ។

ភាគីកម្ពុជាបានស្នើសុំទៅភាគីថៃឱ្យប្រថាប់ត្រាប័ណ្ណព្រំដែន ពលរដ្ឋកម្ពុជាស្នាក់នូវប្រទេសថៃបាន រយ០៧ថ្ងៃ ដូចមុន- បច្ចុប្បន្នភាគីថៃអនុញ្ញាតឱ្យស្នាក់នៅបានតែ០៣ថ្ងៃ ។

ស្នើសុំដំណើរកាតចេញ-ចូលបណ្ដោះអាសន្នទៅផ្សារថៃ ចេញព្រឹកចូលល្ងាច ។
ចំពោះការស្នើសុំរបស់ភាគីកម្ពុជាទាំងអស់ភាគីថៃបានសន្យាថានឹងដាក់ជូនថ្នាក់ដឹកនាំដើម្បីពិនិត្យសម្រេចនឹងផ្ដល់ដំណឹងមកកម្ពុជាវិញជាក្រោយ ៕

អត្ថបទពាក់ព័ន្ធ