បន្ទាយមានជ័យ÷នៅថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២២
មានករណីចោរឆក់មួយបានកើតឡើងនៅប៉ោយប៉ែតនាយប់ថ្ងៃអង្គារ ខែមិថុនាវេលាម៉ោង ៩និង៣០ ចោមានគ្នា២នាក់ ជិះម៉ូតូ ម៉ាកCLiCk ពណ៌ក្រហម គ្មានផ្លាកលេខធ្វើសកម្មភាពឆាក់កាបូបលុយ ស្ត្រីម្នាក់ ជិះម៉ូតូម៉ាក SCooPy ពណ៌សតែមិនបានសម្រេចបណ្ដាលឲ្យស្ត្រីរងគ្រោះដួលម៉ូតូរងរបួសស្រាលនិងខូចខាតម៉ូតូ ។
ករណីកើតហេតុខាងលើនៅ តាមបណ្ដោយផ្លូវ វត្តត្រាច ត្រង់ចំណុចហាង យូនិតស្ទ័រស្ថិតនៅ ភូមិក្បាលស្ពាន២សង្កាត់ប៉ោយប៉ែតនិងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ពលរដ្ឋបានឃើញហេតុការណ៍បានឲ្យដឹងថា ផ្លូវវត្តស្រះត្រាចនិង ចោរតែងតែចេញធ្វើសកម្មភាព ញឹកញាប់ឆក់លើប្រជាពលរដ្ឋ និងភ្ញៀវបរទេស ប៉ុន្តែមិនដែល សមត្ថកិច្ចធើ្វអន្តរាគមន៍បានទាន់ពេលវេលានោះទេ ។ ពួកគេថា បញ្ហាប្រឈមគឺស្ថិតលើ ការដឹកនាំ របស់អាជ្ញាធរ ក្រុងសង្កាត់ ដែលពោរពេញដោយ បនល្បែង សុីសងខុសច្បាប់គ្រប់ប្រភេទ ហើយបនល្បែងសុីសងទាំងនោះ បានបើកទ្វារ ជាចំហរ ឲ្យប្រជាពលរដ្ឋខ្មែរចូលលេង យ៉ាងសប្បាយរីករាយផងដែរ ។ សកម្មភាពក្រោយចោរឆក់លើជនរងគ្រោះ
លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដែលគេដឹងថា ជា អធិការមិនសូវ គិតគូរពី សុខទុក្ខប្រជាពលរដ្ឋនោះ អាចគ្មានសមត្ថភាព ដើម្បីទប់ស្កាត់ និងបង្ក្រាបលើ ក្រុមចោរឆក់ទាំងនោះបានទេ ព្រោះការងារខ្លះគេខ្លាចបាត់បង់ ផលប្រយោជន៍បុគ្គល ដែលជាម្ចាស់បនល្បែង ៕