ភ្នំពេញ÷ សមត្ថកិច្ចបានចាប់ខ្លួនកញ្ញា សេង ធារី បន្ទាប់ពីតុលាការបានចេញសាលក្រមផ្តន្ទាទោស រយៈពេល៦ឆ្នាំពីបទរួមគំនិតក្បត់ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនិងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ជាមួយមេក្លោងលោក សម រង្ស៊ី រួមទាំងបក្ខពួក។
ការឃាត់ខ្លួននេះបានធ្វើឡើងនៅមុខសាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។
សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមលើសំណុំរឿងរួមគំនិតក្បត់ ដោយផ្តន្ទាទោស សម រង្ស៊ី ,អេង ឆៃអ៊ាង ,ហូរ វ៉ាន់ ,តុ វ៉ាន់ច័ន្ទ , អ៊ីហ្សា ឧស្មាន់, គង់ សុភា , ម៉ោញ សារ៉ាត់ , អ៊ូ ច័ន្ទឫទ្ធិ , ឡុង រី , ម៉ែន សុថាវរិន្ទ្រ , អ៊ុ សំអាន ដាក់ពន្ធនាគាររយៈពេល ៨ឆ្នាំ ពីបទរួមគំនិតក្បត់ និងបង្គាប់ឲ្យចាប់ខ្លួនភ្លាម។
ចំណែកឈ្មោះ ហេង ចាន់រិទ្ធិ , លោក ទុំ វ៉ាន់ថន , កាក់ កុម្ភារ (នៅក្នុងពន្ធនាគារ) ផ្តន្ទាទោសរយៈពេល ៦ឆ្នាំ ដោយបន្តឃុំខ្លួនដាក់ពន្ធនាគារជាបន្តទៀត។
រីឯឈ្មោះ សេង ច័ន្ទធារី កញ្ញា សេង ធារី, ហេង ដារ៉ូ , ឃិត ជំរឿន,តោនិមលនិងបក្ខពួកមួយចំនួនទៀតផ្តន្ទាទោស៦ឆ្នាំនិងបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនភ្លាម។ ហើយមនុស្សមួយចំនួនទៀតផ្តន្ទាទោស ៥ឆ្នាំ ប៉ុន្តែអនុវត្តទោសព្យួរ។