ទំព័រដើម ព័ត៌មានសំខាន់ៗ ប៉ូលិសដែលជិះម៉ូតូទាំងស្ថានភាពស្រវឹងរេពេញផ្លូវត្រូវបានដាក់ពិន័យដកបញ្ឈរជើង០៣ខែ?

ប៉ូលិសដែលជិះម៉ូតូទាំងស្ថានភាពស្រវឹងរេពេញផ្លូវត្រូវបានដាក់ពិន័យដកបញ្ឈរជើង០៣ខែ?

ព័ត៌មានចរាចរណ៍ផ្លូវគោក

0 មត្តិ

ភ្នំពេញ÷ នៅព្រឹកថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២២ ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញបានកោះហៅមន្ត្រីនគរ បាលចរាចរណ៍មួយរូប នៃអធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យ ដែលបានបើកបរម៉ូតូ ក្នុងស្ថានភាពស្រវឹងឲ្យចូលខ្លួនមកធ្វើការបំភ្លឺ និងធ្វើកិច្ចសន្យា។ដោយអនុវត្តវិន័យកងកម្លាំងសម្រេចចេញលិខិតព្រមានដោយផ្អាកការងារនិងដកបញ្ឈរជើងរយៈពេល០៣ខែហើយត្រូវបង្ហាញមុខ នៅការិយាល័យបុគ្កលិកជារៀលរាល់ថ្ងៃ ។

សូមរំលឹកថា ករណីមន្ត្រីនគរបាលខាងលើត្រូវបាន ប្រជាពលរដ្ឋ រិះគន់យ៉ាងខ្លាំងក្លា បន្ទាប់ពីឃើញគាត់ ស្ថិតក្នុងស្ថានភាព ស្រវឹងស្រាជោកជាំហើយបើកបរម៉ូតូរេពេញដងផ្លូវ ដែលជារូបភាពមិនគួរកើតមាន ក្នុងសង្គមខ្មែរខណៈខ្លួនជាមន្ត្រី អ្នកអនុវត្តច្បាប់ផងនោះ ៕

អត្ថបទពាក់ព័ន្ធ