ទំព័រដើម ព័ត៌មានជាតិ កាប់២ករណីក្នុងយប់តែមួយនៅក្រុងប៉ោយប៉ែតសង្ស័យជាអំពើប្លន់

កាប់២ករណីក្នុងយប់តែមួយនៅក្រុងប៉ោយប៉ែតសង្ស័យជាអំពើប្លន់

ព័ត៌មានសន្តិសុខនិង សង្គម

0 មត្តិ

បន្ទាយមានជ័យ÷ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាន់តែមានរឿងអសន្តិសុខសង្គមកើតឡើងច្រើនទៅៗ ក្រោយពីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះផុតទៅ។ជាក់ស្តែងកាលពីម៉ោង១១និង៣៥នាទីយប់ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២២មានកណីកាប់ប្លន់យកម៉ូតូ មួយលើកទៅលើយុវជន៤នាក់ចេញពីធ្វើការ ហើយកំពុងតែជិះម៉ូតូទៅរកទិញអាហារបរិភោគស្រាប់តែដល់នៅចំណុចមុខសណ្ឋាគារលី ហេងឆាយ ក៏មានបក្សពួកមនុស្សមួយក្រុមប្រដាប់ដោយកាំបិតនិងដាវបានជិះម៉ូតូមកដល់ដេញកាប់មកលើយុវជនទាំង៤ នាក់នោះបណ្តាលឲ្យបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយពួកវាបានប្លន់យកមូ៉តូ១គ្រឿងម៉ាក់ហុងដាសេ ១២៥ពណ៌ខ្មៅសេរី២០១២បិទ តែម២០២២ហើយជិះគេចខ្លួនដោយសុវត្តិភាព ។

ចំណែកជនរងគ្រោះត្រូវបានឪពុកម្ដាយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបង្គលបុរីទាំងយប់ ។ មន្ត្រីនគរបាលរដ្ឋបាលសង្កាត់ ប៉ោយប៉ែត បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២២ មានករណីកាប់ដោយហិង្សា២ករណី ១ករណីនៅចំណុច ពេទ្យនគររាជ្យស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់និងក្រុងប៉ោយប៉ែត អ្នករងគ្រោះ ជាជនជាតិចិន ។

ចំណែក១ករណីទៀតនៅភូមិបាលិលេយ្យ២សង្កាត់ប៉ោយប៉ែត ដែរ ប៉ុន្តែមិនមានអ្នកមកប្តឹងសមត្ថកិច្ចនៅឡើយទេ ។បើទោះជាបែបណាកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតនិងក្រុងប៉ោយប៉ែតកំពុងតែស្រាវជ្រាវដើម្បីស្វែងរកមុខសញ្ញាក្រុមជនពាល ទាំងនោះហើយដែរ ។

យ៉ាងណាក៏ដោយចុះប្រជាពលរដ្ឋក៏ដូចជាក្រុមគ្រួសាជនរងគ្រោះសូមសំណូមពរដល់កម្លាំងប្រដាប់អាវុធនៃអធិការដ្ឋានក្រុងប៉ោយប៉ែត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត មេត្តាចាត់វិធានការតាមរកមុខសញ្ញាជនដៃដល់ដែលបានចេញប្លន់យកទ្រព្យសម្បត្តិ ប្រជាជនមកផ្ដន្ទាទោសតាមច្បាប់ឲ្យបានដើម្បី ដាក់ទោសទណ្ឌតាមផ្លូវច្បាប់ ៕

អត្ថបទពាក់ព័ន្ធ