ទំព័រដើម ព័ត៌មានសំខាន់ៗ អភិបាលរងខេត្តបន្ទាយមានជ័យលោកគឹងវណ្ណៈត្រូវសមត្ថកិច្ចចាប់ខ្លួនទាំងព្រឹកមិនដឹងជាមានរឿងអ្វីនោះទេ?

អភិបាលរងខេត្តបន្ទាយមានជ័យលោកគឹងវណ្ណៈត្រូវសមត្ថកិច្ចចាប់ខ្លួនទាំងព្រឹកមិនដឹងជាមានរឿងអ្វីនោះទេ?

ព័ត៌មាន ជាតិ សន្តិសុខសង្គម

0 មត្តិ

បន្ទាយមានជ័យ÷ ប្រភពព័ត៌មានបានឲ្យដឹងមកថាកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមកនាំខ្លួនលោក គឹង វណ្ណៈកាលពីព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២២ ដោយមិនដឹងថា លោក គឹង វណ្ណៈ មានរឿងរ៉ាវនោះឡើយ ខណៈលោក សព្វថ្ងៃកំពុងតែបំពេញការងារជា អភិបាលរងខេត្តបន្ទាយមានជ័យផងដែរ។

សូមរំលឹកថា កាលពីឆ្នាំ ២០១៩ លោក គឹង វណ្ណៈ ត្រូវបានប្រកាសចូលកាន់តំណែងជា អភិបាលរង ខេត្តបន្ទាយមានជ័យ និងជាក្រុមការងារចុះជួយស្រុកថ្មពួក របស់គណបក្សប្រជាជនកម្ពុជា ។

យោងតាមប្រភពនានា បានឲ្យដឹងថា លោក គឹង វណ្ណៈ អាចជាប់ពាក់ព័ន្ធនិង ករណីចេញសែកស្អុយ ឲ្យទៅក្រុមហ៊ុនណាមួយ ដែលមានខ្នងបង្អែក មិនធម្មតាផងក៏ថា ពុំនោះទេ ដំណោះស្រាយនឹង ត្រូវដោះស្រាយបាន ហើយក៏គ្មាន ករណីនាំខ្លួនលោកនោះបានដែរ ។

បែបណាក្តីលោក គឹង វណ្ណៈនាថ្ងៃទី១០ខែមិថុនាឆ្នាំ២០២២នេះ អង្គភាពព័ត៌មានយើង មិនអាច សុំលោក អោយធើ្វបកស្រាយបាននៅឡើយទេ ជុំវិញព័ត៌មានថាសមត្ថកិច្ចចុះមកនាំខ្លួនលោកទាំងព្រឹក ពីខេត្តបន្ទាយមានជ័យ ៕

អត្ថបទពាក់ព័ន្ធ