បន្ទាយមានជ័យ÷កម្លាំងនគរបាលក្រុងប៉ោយប៉ែតកាលពីថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២២ម្សិលមិញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក សៅ សារឿនអធិការនគរបាលក្រុងប៉ោយប៉ែត តាម បណ្តឹងជនរងគ្រោះករណីឆក់ទូរស័ព្ទកាលពីយប់ថ្ងៃទី០៦ ខែមិថុនាឆ្នាំ២០២២ម៉ោង១២និង ៤០នាទីរំលងអាធ្រាតនៅចំណុចបុរីខេធីអេច្ឆ ក្រុងប៉ោយប៉ែត។
ក្រោយទទួលបានពាក្យបណ្តឹងកម្លាំងជំនាញផែន ព្រហ្មទណ្ឌកំរិតស្រាលនៃអធិការដ្ឋានក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវនិងបង្រ្កាបឃាត់ខ្លួនអ្នកទទួលផលចោរកម្មរួមនិងមុខសញ្ញាឆក់ទូរស័ព្ទកាបូបបានជាច្រើននាក់រួមនឹងបក្សពួកសរុបចំនួន ០៩នាក់យកមកសួរនាំនៅអធិការក្រុង ។
បច្ចប្បន្នកម្លាំងជំនាញបានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យតាមនិតិវិធីចាត់ការបន្តតាមផ្លូវច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថាស្ត្រីរងគ្រោះត្រូវបានប្រភពព័ត៌មាន បង្ហើបថានាង ជាជនជាតិវៀតណាម សង្ស័យមកធ្វើការ ជាមួយក្រុមអ្នកបើកអនឡាញខុសច្បាប់នៅ ទឹកដី ខ្មែរក្បែរព្រំដែនថៃ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕