បន្ទាយមានជ័យ÷ ទំព័រហ្វេសប៊ុកមួយឈ្មោះ Sor sophea បានចុះផ្សាយកាលពីថ្ងៃទី២១ ខែឧសភាឆ្នាំ២០២២កន្លងទៅនេះ ថា លោក ង៉ោ ម៉េងជ្រូន អភិបាលរងខេត្តបន្ទាយមានជ័យ អាងមានអំណាច បុណ្យសក្តិធំដើរគាបសង្កត់រាស្ត្រទន់ខ្សោយ ហើយមិនតែប៉ុណ្ណោះហ្វេសប៊ុកដដែលបានបន្ត ចោទប្រកាន់លើលោកង៉ោម៉េងជ្រូន អភិបាលរងខេត្តបន្ទាយមានជ័យរូបនេះថាបានប្រព្រឹត្តអំពើអាក្រក់ ជាច្រើនលួចសាហាយស្មន់ជាមួយប្រពន្ធកូន របស់គេទៀតផង ។ លោកង៉ោងម៉េងជ្រូននិងម្ចាស់ហ្វេសប៊ុកសរសុភា
ការចោទប្រកាន់ ពីម្ចាស់ហ្វេសប៊ុក ខាងលើបានធ្វើឲ្យមានការចែកចាយនិងចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់ ប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ និងតាម បណ្តាខេត្តនានា ហើយ ជាពិសេស រឿងរ៉ាវចោទប្រកាន់របស់ម្ចាស់ អាខោនហ្វេសបុ៊កនោះបានធ្លាក់ចូលដៃអ្នកសារព័ត៌មានទៀតផង ។ ក្រោយពីបានចេញផ្សាយ រយៈពេលខ្លី ម្ចាស់អា ខោនហ្វេសប៊ុក សរ សូភា បានលុបចេញភ្លាមៗផងដែរ តែយ៉ាងណាព័ត៌មានដ៏រសើបមួយនេះបានធើ្វមហាជនបានមើលអស់ទៅហើយដែរ ។
ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតក្រោយបានដឹង ព័ត៌មានដែលជនអនាមិក សរសេរបង្ហោះតាម ហ្វេសប៊ុក ថាលោកង៉ោម៉េង ជ្រូនប្រើប្រាស់អំណាចដើម្បី កេងប្រវ័ញ្ចទ្រព្យសម្បត្តិ អ្នកដ៏ទៃនោះ អ្នកខ្លះក៏ជឿជាក់ ឯអ្នកខ្លះទៀតក៏ មិនជឿជាក់ដែរ ។
ក្រុមប្រជាពលរដ្ឋខ្លះបានខ្សិបខ្សៀវថាបើលោកធំបានប្រព្រឹត្តអំពើពុករលួយនិងប្រើប្រាស់អំណាច គំរាមកំហែងព្រោះតែលួចលាក់មានស្រីក្រៅលើប្រពន្ធកូនអ្នកដទៃមែននោះពិតជាថោកទាបណាស់ ។រូបភាពនៅលើប្រូហ្វាលហ្វេសប៊ុក Sor sophea
យោងតាមសារ អេឡិចត្រូនិច ពីឈ្មោះ Sor sophea ដដែលបានសសេរថា ខ្ញុំសូមអរគុណចំពោះ បងប្អូន អ្នកសារព័ត៌មាន ដែលបាន សសេរ រឿងរ៉ាវ របស់ខ្លួន ពាក់ព័ន្ធនិង ករណី លោកង៉ោ ម៉េងជ្រូន អភិបាលរងខេត្ត បន្ទាយមានជ័យឥឡូវខ្លួន គេទទួលបានយុត្តិធម៌ហើយ ព្រោះលោក ង៉ោម៉េង ជ្រូន បានប៉ះប៉ូវសំណងសមរម្យ ទៅគ្រួសាររបស់របស់ខ្លួន។ ហើយសំណេរ ដដែលបានបន្តថា លោកង៉ោ ម៉េងជ្រូន ព្រមទទួលកំហុស ដែលបាន ប្រព្រឹត្តហើយ ។
យ៉ាងណា កាលពីម្សិមិញ នារសៀលថ្ងៃទី២៣ខែឧសភាឆ្នាំ ២០២២ លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា រឿងរ៉ាវ ដែលជន អនាមិក បានសរសេរ បង្ហោះផ្សាយ តាមហ្វេសប៊ុកនោះ លោក អភិបាលរង ខេត្តបន្ទាយមានជ័យ ង៉ោម៉េងជ្រូន បានដាក់ពាក្យបណ្តឹងហើយ នៅអធិការរដ្ឋាន របស់លោក ដើម្បីឲ្យជួយស្វែងរក ម្ចាស់ហ្វេសប៊ុក មកសួរនាំ តាមផ្លូវច្បាប់ ។គិតមកដល់ ថ្ងៃទី២៤ខែឆ្នាំដដែល នេះលោក អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា កម្លាំងសមត្ថកិច្ច របស់លោក មិនទាន់អាច ស្រាវ ជ្រាវ ដើម្បីកំណត់បាន មុខសញ្ញា នោះនៅឡើយទេ ព្រោះ មិនដឹងថាជននោះនៅទីណាពិតប្រាកដនៅឡើយទេ ។ លោកអធិការដដែលថា បើរកឃើញ ជនរូបនោះមុខជា មិនអាចលើកលែងបានទេ ដោយសារ គេដើរបង្ខូច កិត្តិយស របស់គេ ដែលគេ មិនបានប្រព្រឹត្តផង ។
ចំណែកលោក ង៉ោ ម៉េងជ្រូន អភិបាលរងខេត្តបន្ទាយមានជ័យ ដែលកំពុងតែរងនូវការចោទប្រកាន់ ពីសំណាក់ ម្ចាស់ហ្វេសប៊ុក ឈ្មោះ Sor sophea នោះនារសៀលថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២២នេះ សារព័ត៌មានយើងមិនអាចសុំអោយលោក ធ្វើការអធិប្បាយបាននៅឡើយទេជុំវិញ ជនអនាមិកចោទប្រកាន់លើលោកថាបាន ប្រើប្រាស់អំណាចនិងគណបក្ខពួក លួចសាហាយស្មន់ និងប្រពន្ធ កូនគេឯងផងនោះ ៕