ភ្នំពេញ÷ កីឡាករប្រដាល់គុនខ្មែរ ប៉ោ ភារិទ្ធ ហៅយ៉េនឌីណា ទទួលបានមេដាយមាសហើយបន្ទាប់ ពីយកឈ្នះលើការប្រកួតចំនួន៣វគ្គចុងក្រោយប៉ះ ម្ចាស់ផ្ទះវៀតណាមនៅវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីសុីហ្គេមនៅប្រទេសវៀតណាមនារសៀលថ្ងៃទី២២ ខែឧសភាឆ្នាំ២០២២នេះ ។
កីឡាករប្រដាល់គុនខ្មែរ ប៉ោ ភារិទ្ធ (ហៅ យ៉េន ឌីណា ត្រូវបានចាត់ទុកថាជាជើងខ្លាំងមួយរូបខ ណ:ទទួលបានមេដាយមាសបន្ទាប់ពីយកឈ្នះកីឡាករម្ចាស់ផ្ទះវៀតណាម Cao Minh Phat Truong នៅវគ្គផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១នៅប្រទេសវៀតណាម នារសៀលថ្ងៃទី២២ខែឧសភា ឆ្នាំ២០២២ ។
កីឡាកររូបនេះត្រូវបានលោក ទៀបាញ់ឧបនាយក រដ្ឋមន្ត្រីនិងជា រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោកថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលស្វាគមន៍នៅ ក្រោយពីទទួលបានជ័យជំនះនោះផងដែរ ។
ជាមួយគ្នានេះ លោកទៀបាញ់ បានលើកមេដៃជាសញ្ញានិងកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់ ប៉ោភារិទ្ធ ក្នុងការតស៊ូដណ្ដើមយក មេដាយមាសជូនជាតិមាតុភូមិ ប្រកបដោយផ្លែផ្កាគួរជាទីមោទនៈភាពបំផុត ៕