ទំព័រដើម ទេសចរណ៍ កីឡាករឃិកប៊ុកសុីងចំនួន៤រូបរបស់កម្ពុជាត្រូវឡើងយកមេដាយមាសនៅវៀតណាម

កីឡាករឃិកប៊ុកសុីងចំនួន៤រូបរបស់កម្ពុជាត្រូវឡើងយកមេដាយមាសនៅវៀតណាម

ព័ត៌មាន កីឡាជាតិ

0 មត្តិ

ភ្នំពេញ÷ កម្មវិធីប្រកួតស៊ីហ្គេមនៅប្រទេសវៀត ណាម ឈានដល់វគ្គផ្ដាច់ព្រ័ត្រក្នុងវិញ្ញាសារឃីកបុកស៊ីងទាំង១២ប្រភេទទម្ងន់ដែលត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្ រនៅថ្ងៃស្អែកនេះកីឡាករដែលឡើងទៅរួមមាន÷ កីឡាករថៃចំនួន៦នាក់ កីឡាករហ្វីលីពីន ចំនួន៦នាក់កីឡាករវៀតណាមចំនួន៥នាក់ កីឡាករកម្ពុជាចំនួន៤នាក់និងកីឡាករឥណ្ឌូនេស៊ី ចំនួន ៣នាក់ ។

កីឡាករ ឃិកបុកសុីង កម្ពុជា៤នាក់នោះមានដូចជា កីឡាករ ឈឿន ល្វៃ កីឡាករ កាន់ ម៉េងហុង កីឡាករ បឺត សង្ឃឹម និង កីឡាករ លន បញ្ញា កីឡាករទាំង៤នេះពួកគេនឹងប្រកួតយកមេដាយមាស  ។

ក្រៅពីនេះកីឡាករកម្ពុជា ដែលគ្មានឱកាសបានឡើង ចូលវគ្គប្រកួតបន្ត រួមមាន កីឡាករ ឈុត សិរីវាន់ថង កីឡាការិនី ទូច ចាន់ វត្តី កីឡាការិនី ស្រី ពៅ កីឡាករ ស៊ន រ៉ាគីម ។

ក្រុមអ្នកតាមដាន ព័ត៌មានកីឡា បានលើកឡើងថា កីឡាករ កម្ពុជាក្រោមការដឹកនាំរបស់ សហព័ន្ធ ឃិកបុកសុីង កម្ពុជា ឃើញថា មានការរីកចម្រើន ជាបន្តបន្ទាប់ ។ឆ្នាំក្រោយ ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះសង្ឃឹមថាយើងនឹងទទួលបានមេដាយមាស ចំនួនច្រើនលើវិញ្ញាសារឃិកបុកសុីង ៕

 

អត្ថបទពាក់ព័ន្ធ