ទំព័រដើម ព័ត៌មានសំខាន់ៗ វៃប្អូនថ្លៃជាំពេញខ្លួនបង់តែ៥០០ដុល្លារដើរចេញយ៉ាងរំភើយសមត្ថកិច្ចងាកមុខចេញ

វៃប្អូនថ្លៃជាំពេញខ្លួនបង់តែ៥០០ដុល្លារដើរចេញយ៉ាងរំភើយសមត្ថកិច្ចងាកមុខចេញ

ព័ត៌មាន សន្តិសុខសង្គម

0 មត្តិ

ក្រុងព្រះសីហនុ÷ ហំមែនហិង្សាមានស្ថានទម្ងន់ហើយចាប់ចាប់វៃខ្នោះបោះលុយ៥០០$ទុកជាការបញ្ចប់រឿងករណីនេះកើតឡើងនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី០៧ ខែឧសភា២០២២កន្លងទៅ ។ ស្ត្រីរងគ្រោះនិងស្លាកស្នាមជាំសព្វសាច់
ស្ត្រីរងគ្រោះ ឈ្មោះ ហាំង សុវឌ្ឍវាន្នីដា មានអាយុ២៦ឆ្នាំ ជនជាតិខ្មែរ រីឯជនបង្ក ឈ្មោះ ស៊ាង វុទ្ធី ជាមន្ត្រីគ្រូបង្រៀននិងត្រូវជាអតិតបងថ្លៃ ស្ត្រីរងគ្រោះផងដែរ  ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីរងគ្រោះបានមកគោះទ្វារបន្ទប់ជួល មួយកន្លែងស្ថិតក្នុងភូមិ១សង្កាត់៣ ក្រុងព្រះសីហនុ ប៉ុន្តែភាគីខាងប្តី ឈ្មោះ ស៊ាង សុរ៉ាឌី មិនបើកឲ្យចូលទេ សង្ស័យលាក់ព្រះនាងមយូរានៅក្នុងបន្ទប់នោះ ។ ព្រោះមានទ្រនាប់ជើងនៅខាងក្រៅបន្ទប់ជារបស់មនុស្សស្រី ឃើញដូច្នោះស្ត្រីរងគ្រោះ កើតកំហឹងរត់ទៅយកកាំបិតបុ័ងតោទៅកាន់លើបង្អួចកញ្ចក់ ដើម្បីមើលឲ្យឃើញជាក់ច្បាស់ កាប់បណ្តើស្រែកជេរ បណ្តើ។ ដោយឮសម្លេងលាន់ខ្លាំង ស្រាប់តែឈ្មោះ ស៊ាង វុទ្ធី ដែលជួលបន្ទប់នៅទីនោះដែរ បានចេញ មកហាមទំនងជាមិនស្តាប់ក៏កើតជា ករណីប្រទុសរ៉ាយដាក់គ្មាតែម្តងភ្លាមនោះស្ត្រីរងគ្រោះត្រូវបានគេចាប់ខ្លួនយកទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់៣។

ឯភាគីអតិតប្តីនិងព្រះនាងមយូរាបានគេចចេញបាត់ទៅនេះយោងតាមសម្តីស្តី្រឈ្មោះម៉ម ចន្ថា បានរៀបរាប់ឲ្យដឹងកាលពីល្ងាចថ្ងៃទី១០ខែឧសភាឆ្នាំ២០២២ស្ត្រីដដែលបានឱ្យដឹងបន្ថែមទៀតថា ព្រឹកឡើងថ្ងៃខែដដែលនោះត្រូវដឹងដល់ម្តាយនាងហើយក៏មកអន្តរាគមន៍យកនាងមកព្យាបាលរបួសនៅខាងក្រៅ ។ រូបបុរសខាងលើជាជនដៃដល់ឈ្មោះស៊ាងវុទ្ធី

សព្វថ្ងៃនេះនារីរងគ្រោះកំពុងស្នាក់នៅនិងព្យាបាលជំងឺនៅភូមិបីសង្កាត់៣ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ស្ត្រី ឈ្មោះ ម៉ម ចន្ថា បានឲ្យដឹងថា ស្នាមរបួសកូនស្រីរបស់គាត់ជាំពេញដងខ្លួនសព្វទីកន្លែងហើយភាគីជនដៃដល់ ផ្តល់សំណងរដ្ឋប្បវេណីត្រឹមតែ៥០០$មកកូនស្រីខ្លួន ។ ចំណែកជនបង្កនៅមានសេរីភាពដដែលរីឯកូនស្រីរបស់គាត់ឈ្មោះហាំងសុីវឌ្ឍវន្នីដា ស្ទើរតែក្លាយជាជនពិការភាពអស់មួយជីវិត ឯណាទៅយុត្តិធម៌ចំពោះកូនស្រីគាត់ ដែលនូវហិង្សាយ៉ាងសាហាវព្រៃផ្សៃ ហើយជាភេទទន់ខ្សោយទៀតផង ។

សូមរំលឹកថា ស្ត្រីរងគ្រោះនិងអតីតប្តី ឈ្មោះ ស៊ាង សុរ៉ាឌី តែងតែឈ្លោះប្រកែកបែកផ្សែងមួយឆ្នាំៗ មិនតិចដងទេហើយពួកគេត្រូវរ៉ូវគ្នាវិញបានន័យថា ឈ្លោះទាស់លែងពេលអស់កំហឹង ត្រូវគ្នាវិញជាធម្មតា៕ដោយ មច្ឆាជាតិ

អត្ថបទពាក់ព័ន្ធ