ទំព័រដើម ព័ត៌មានជាតិ អាជ្ញាធរខេត្តបន្ទាយមានជ័យសម្រេចរំកិលការិយាល័យបណ័្ណព្រំដែន-Border Pass មកធ្វើនៅច្រកចេញចូលតែមួយក្រុងប៉ោយប៉ែត

អាជ្ញាធរខេត្តបន្ទាយមានជ័យសម្រេចរំកិលការិយាល័យបណ័្ណព្រំដែន-Border Pass មកធ្វើនៅច្រកចេញចូលតែមួយក្រុងប៉ោយប៉ែត

ព័ត៌មាន ជាតិ

0 មត្តិ

បន្ទាយមានជ័យ÷ អាជ្ញាធរខេត្តបន្ទាយមានជ័យសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតឲ្យបានជ្រាបថាបងប្អូនអាចមកទទួលយកសេវាធ្វើបណ្ណព្រំដែនជាមួយមន្ត្រីប្រចាំការរបស់អង្គភាពច្រកចេញចូលតែមួយខេត្តបន្ទាយមានជ័យបានចាប់ពីថ្ងៃទី០៣ខែមីនា ឆ្នាំ២០២២នេះតទៅ។ នៅការិយាល័យច្រកចេញចូលតែមួយក្រុងរៀងរាល់ថ្ងៃធ្វើការពីថ្ងៃច័ន្ទ-សុក្រ ពេលព្រឹកម៉ោង៧និង៣០នាទីដល់ម៉ោង១១និង ៣០នាទី ចំណែកពេលរសៀលម៉ោង១៣និង ៣០នាទីដល់ម៉ោង ១៧និង៣០នាទី ។

បងប្អូនត្រូវភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមួយចំនួនដូចជា៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថតចម្លង ឬសេចក្តីចម្លងសំបុត្រកំណើតបញ្ជាក់កំណើតចំនួន០១ច្បាប់-សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅថតចម្លងចំនួន០១ច្បាប់ រូបថតសាមីខ្លួនបច្ចុប្បន្ន 4×6 ចំនួន០២សន្លឹករូបថតកូនតូច 3×4 ចំនួន០២សន្លឹកករណីមានកូនរួមដំណើរជាមួយអាយុ១២ឆ្នាំចុះក្រោម។

អ្នកស្នើសុំតែត្រូវមកបង្ហាញមុខដោយផ្ទាល់ត្រូវផ្តិតស្នាមមេដៃ លើពាក្យស្នើសុំនិងបណ្ណព្រំដែន ក្រោយទទួលបាន ។អាជ្ញាធរបានបញ្ជាក់ច្បាស់ៗថា រយៈពេលផ្តល់សេវា៥ថ្ងៃយ៉ាងយូរបំផុត និងតម្លៃសេវាធ្វើបណ្ណព្រំដែនត្រឹមតែចំនួន២០,០០០៛(ពីរម៉ឺនរៀលប៉ុណ្ណោះ ។

បញ្ជាក់៖ការធ្វើបណ្ណព្រំដែន-Border Pass មិនមានការទាមទារប្រាក់លើសកម្រៃសេវាដែលបានបញ្ជាក់ ជូនខាងលើនោះទេ ។ ក្នុងករណីមានជនខិលខូចទាមទារលើសកម្រៃសេវាដែលបានកំណត់ សូមផ្តល់ព័ត៌មានមកខ្ញុំយើងខ្ញុំតាមរយៈលេខទូរស័ព្ទ 017 836 529 095 500 003 ឬ011 306 600 ដើម្បីមានវិធានការតាមផ្លូវច្បាប់ ។

បណ្ណព្រំដែន Border pass នេះមានសុពលភាព យ៉ាងយូរបំផុតត្រឹម២ឆ្នាំហើយមានសិទ្ធិដើរឆ្លងកាត់បានខេត្តចំនួន២គឺ ខេត្តស្រះកែវ និង ខេត្ត ប្រាជីនបូរី ប្រទេសថៃ ។

បណ្ណនេះអាចស្នាក់នៅបានត្រឹមតែ២ថ្ងៃហើយត្រូវវិលត្រឡប់មកប្រទេសសាមីកម្ពុជាវិញ ក្នុងករណីបងប្អូនប្រើប្រាស់ប័ណ្ណព្រំដែននេះហើយចូលជ្រៅទៅប្រទេសថៃលើសពីខេត្តបានកំណត់នោះអាជ្ញាធរថៃនឹងចាប់បញ្ជូនមកកម្ពុជាវិញពួកគេអាច ចោទបងប្អូនពីបទឆ្លងដែនខុសច្បាប់ឬប្រើប្រាស់ឯកសារក្លែងក្លាយហើយត្រូវមានទោសជាប់ពន្ធនាគាររយៈពេល៦ខែទៀតផង ។ដោយ សច្ចំ

 

អត្ថបទពាក់ព័ន្ធ