បន្ទាយមានជ័យ÷ ការបើកច្រកទ្វារព្រំដែនអន្តរជាតិ ទ្វេភាគីរវាង ប្រទេសកម្ពុជានិង ប្រទេសថៃឡង់ដ៏ កាលពីថ្ងៃទី០១ខែឧសភាឆ្នាំ២០២២ម្សិលមិញនេះបានធ្វើឲ្យមហាជនសាទរនិងសម្តែងក្តីសប្បាយចិត្តក្រោយពីប្រទេសទាំងពីរបានបិទព្រំដែនរយៈពេលជាង២ឆ្នាំមកហើយដោយសារវិបត្តិជំងឺមហារីកសួតប្រភេទថ្មីខូវិដ-19 ។
ជាក់ស្តែងបងប្អូនប្រជាពលរដ្ឋនៅជាយដែនកម្ពុជា ថៃ ឯទឹកដី ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តបាត់ដំបងផង ។ ពួកគាត់ភាគច្រើនរស់នៅ អាស្រ័យលើចង្វាក់សេដ្ឋកិច្ចប្រទេសជិតខាង គឺប្រទេសថៃ ។ ប៉ុន្តែថ្មីៗនេះ កម្ពុជានិងថៃ បានព្រមព្រៀងគ្នាបើកប្រទេសឡើងវិញ ជាផ្នែកៗដើម្បី បង្កើតឲ្យពលរដ្ឋមានសេដ្ឋកិច្ចវិលត្រឡប់រកភាពដើម ក្នុងនោះភាគីថៃបាន ដាក់លក្ខខណ្ឌជាច្រើន ឲ្យកម្ពុជា ដើម្បីមានសិទ្ធិ បានចូលក្នុងប្រទេសថៃបាន ។ គឺលក្ខខណ្ឌ ទី០១ ពលរដ្ឋកម្ពុជា ត្រូវចុះឈ្មោះ ស្នើសុំចូលប្រទេសថៃ Pass Thailand រយៈពេលស្នើសុំ៤៨ម៉ោង ឬច្រើនជាងនេះ លក្ខខណ្ឌទី០២ ពលរដ្ឋកម្ពុជា ត្រូវទិញបញ្ចប់ធានារាប់រង សុខភាព តម្លៃ៥០$ ដែលមានទឹកប្រាក់ចំនួន១០០,០០០$ ស្នាក់នៅបាន៣០ថ្ងៃក្នុងប្រទេសថៃ លក្ខខណ្ឌទី០៣ ត្រូវមានកាតចាក់វ៉ាក់សាំងគ្រប់ចំនួនដូស និងលក្ខខណ្ឌទី០៤ ពលរដ្ឋកម្ពុជា តែមានលិខិតឆ្លងដែន -Pass Sports នៅមានសុពលភាពនៅ ប្រើប្រាស់បាន ។
លក្ខខណ្ឌទី០២ធំ ពលរដ្ឋកម្ពុជា ដែលចូលស្នាក់នៅក្នុងខេត្តជិតៗ ត្រូវប្រើប្រាស់ប័ណ្ណ ព្រំដែន Border pass ដែលមានសុពលភាព ប្រើប្រាស់បាន និងត្រូវមានកាតចាក់វ៉ាក់សាំង គ្រប់ចំនួនដូស ។ ហើយបណ្ណ័ព្រំដែននេះអាចស្នាក់នៅប្រទេសថៃ បានរយពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះត្រូវវិលត្រលប់មក ប្រទេសកម្ពុជាវិញ ដើម្បីបំពេញ បែបបទជាថ្មី ។
ជាការកត់សម្គាល់ចំនួនពីរថ្ងៃមកនេះប្រជាជន កម្ពុជាមិនទាន់មានអ្នកណាម្នាក់អាចចូលទៅប្រទេសថៃបានតាមរយៈការប្រើប្រាស់ លិខិតឆ្លងដែនបាននៅឡើយទេ ។ ប៉ុន្តែសម្រាប់ ពលរដ្ឋលោកមានបណ្ណ័ព្រំដែន គឺអាចចូលចេញ បានហើយមិនមានអ្វីជាឧបសគ្គច្រើនទេ ។
លោក ង៉ោ ម៉េងជ្រូន អភិបាលរង ខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់កាសែតក្នុងស្រុក កាលពីម្សិលមិញនេះថាសម្រាប់កម្ពុជាយើងមិនមាន លក្ខខណ្ឌច្រើនដូចប្រទេសទេប្រសិនបើ ជនបរទេស បានចាក់វ៉ាក់សាំងគ្រប់ដូសហើយមានលិខិត ឆ្លងដែនមានសុពលភាពគ្រប់គ្រាន់អាចចូលមកកម្ពុជាយើងបានដោយមិនចាំបាច់ដាក់តម្កល់ប្រាក់ដើម្បីទិញបណ្ណ័ធានារាប់រងសុខភាពអ្វីនោះទេ ៕