បន្ទាយមានជ័យ÷ ថ្មីៗនេះនៅលើទំព័រហ្វេសប៊ុកនារីវ័យកណ្តាលម្នាក់ឈ្មោះ ហ្វេសប៊ុក ថាវរីមាសបង បានផ្សព្វផ្សាយព្រោងព្រាតថានឹងប្តឹងឈ្មោះ មាស រិទ្ធី ដែលមានទូនាទីជាអធិការនគរបាលស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។ នៅលើសំណេរ របស់ស្ត្រីស្អាតរូបនោះ បានសរសេរថា នាងត្រូវលោក មាស រិទ្ធី បោកប្រាស់ ហើយថា នឹងធ្វើការឡាយ៍វីដេអូឲ្យមហាជន បានដឹង នៅមុខ អធិការរដ្ឋាននគរបាលស្រុក ព្រះនេត្រព្រះនោះតែម្តង នាងថា នាងនឹងបកស្រាយ រៀបរាប់ អំពីដើមចមដែលនាំអោយ នាងធ្វើការចោទប្រកាន់លើ លោក មាស រិទ្ធី រូបនោះ ។
ប្រភពនានាពីមន្ត្រីនគរបាល សុំមិនបញ្ចេញឈ្មោះ បានឲ្យសារព័តមានយើងដឹង នៅព្រឹកថ្ងៃួទី០២ខែមេសាឆ្នាំ២០២២នេះថា ម្ចាស់ហ្វេសប៊ុក ឈ្មោះ ថាវរី មាសបង នឹង មានលំនៅ ក្នុងខេត្តកំពត ប្រភពបន្តថា នាងនិង ត្រូវបានប្រុសព្រាន ចិត្តមិនស្មោះ បោកប្រាស់ច្រើន រឿងលុយផង និងរឿងរ៉ាវ ផ្សេងៗផង ព្រោះនាងចិត្តត្រង់ ។
យ៉ាងណា ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើ លោក មាស រិទ្ធី អធិការនគរបាលស្រុក ព្រះនេត្រព្រះ លោក បានឲ្យសារព័តមាន យើងដឹង នាព្រឹកថ្ងៃទី០២មេសានេះថា លោក បានស្គាល់នាង តាមរយៈនាងមកពឹងពរ លោករឿងគេ ជំពាក់បំណុល មិនដឹងជា យ៉ាងម៉េចស្រាប់តែ យករូបភាព លោកទៅ ផុស ផ្អើលគេឯង ពេញបណ្ដាញសង្គម ។ មិនតែប៉ុណ្ណោះ កូន ប្រពន្ធលោក ក៏ខឹងច្រឡោតមកលើលោក មួយជាន់ទៀតផង ។
លោក មាស រិទ្ធី បានច្រានចោលរឿងរ៉ាវ ដែលចោទប្រកាន់ថា លោក បានបោកប្រាស់នាងនោះ មិនពិតទេ ព្រោះលោក ក៏មិនដែលមានគំនិតទុច្ចរិត បោកបញ្ឆោតលើបុគ្គលណាម្នាក់ឡើយ ។
យោងតាមការស្រាវជ្រាវលើ ទំព័រហ្វេសប៊ុករបស់ កញ្ញា ថាវរី គឺ នាងបានផុស ផ្សាយករណី មន្ត្រីយោធាម្នាក់ ឈ្មោះ មាស រិទ្ធី ដែរ ដោយនាងបាន ចោទថា មន្ត្រីយោធាម្នាក់នោះ បានបោកប្រាស់ នាង ជាមួយគ្នានេះនាងបានជេរ ប្រទេចដាក់បណ្តាសារ លើរូបភាពមន្ត្រីនោះផងដែរ ។
បែបណាក្តី គិតត្រឹមម៉ោងចេញផ្សាយនេះ កញ្ញា ថាវរី អង្គភាពព័ត៌មានយើង មិនទាន់ទាក់ទង ដើម្បីសុំឲ្យនាង បានបំភ្លឺជុំវិញ ករណីចោទប្រកាន់ លើ លោកមាស រិទ្ធិ នោះបាននៅឡើយទេ ៕