ទំព័រដើម ព័ត៌មានជាតិ មន្ត្រីប៉ូលិសឪពុកចុងតិរច្ឆានបំពានលើកូនស្រីត្រូវកម្លាំងប៉ូលិសខេត្តសៀមរាបចាប់ខ្លួនហើយ

មន្ត្រីប៉ូលិសឪពុកចុងតិរច្ឆានបំពានលើកូនស្រីត្រូវកម្លាំងប៉ូលិសខេត្តសៀមរាបចាប់ខ្លួនហើយ

សន្តិសុខ សង្គម

0 មត្តិ

សៀមរាប÷ ករណីអំពើហិង្សាក្នុងគ្រួសារដោយឪពុកចុងឈ្មោះលក្ខិណាវីរៈរិទ្ធបានប្រើអំពើហិង្សា​ទៅលើកូនចុងបណ្ដាលឲ្យរងរបួសជាច្រេីនកន្លែង កកាលពីថ្ងៃទី១៨ខែមីនា​ឆ្នាំ២០២២​កន្លែងទៅនោះ ត្រូវបាននគរបាលព្រហ្មទណ្ឌចាប់ខ្លួនហើយក្រោយពីមានបទបញ្ជាផ្ទាល់ពីឯកឧត្ដមប្រធាននាយកដ្ឋានវិទ្យុទាក់ទង ។

ហេតុការណ៍ចាប់ខ្លួននោះធ្វើឡើងកាលពីវេលាម៉ោង ០៧,និង៣៩នាទីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ដោយស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីករណីហិង្សាខាងលើដែលស្ថិតនៅភូមិគ្រួសសង្កាត់ស្វាយដង្គុំ​ ក្រុងសៀមរាប ខេត្តសៀមរាប  ។

ពាក់ព័ន្ធនឹងករណីហិង្សានេះ ប្រជាពលរដ្ឋប្រុសស្រីក្មេងចាស់បានជេរដាក់បណ្តាសារជនបង្ក ថាជាមនុស្ស មានឈាមជ័រជាសត្វតិរច្ឆានចាប់កំណើត ព្រោះថា កុមារតូចអាយុក្រោម១ខួបសោះក៏គេហាន លើកដៃវ៉ៃតប់យ៉ាង ព្រៃផ្សៃកើតដែរ ។

បែបណាសារសំណេរ របស់ម្តាយកុមារតូចបានត្រឹមតែ សោកស្តាយចំពោះទឹកចិត្តដ៏បរិសុទ្ធ របស់នាងមានចំពោះប្តីជាទីស្រលាញ់ស្មើនឹងជីវិត។នាងបានសសេរទៀតថាម៉ាក់សុំទោសកូនមាសម្តាយ ដែលម៉ាក់មើលឃើញគេមិនច្បាស់ជាហេតុ បណ្តាលឲ្យកូនទទួលរងនូវ គ្រោះមហន្តរាយ បែបនេះម៉ាក់ពិតជាសុំទោសកូនសម្លាញ់ម៉ែនណា ! ។

 

អត្ថបទពាក់ព័ន្ធ