ទំព័រដើម ព័ត៌មានសំខាន់ៗ ចិនស្រវឹងបើករថយន្តបុកម៉ូតូបណ្តាលឲ្យស្លាប់ខ្មែរ២នាក់នៅមុខសណ្ឋាគារលីប៉ោយប៉ែត

ចិនស្រវឹងបើករថយន្តបុកម៉ូតូបណ្តាលឲ្យស្លាប់ខ្មែរ២នាក់នៅមុខសណ្ឋាគារលីប៉ោយប៉ែត

គ្រោះថ្នាក់ចរាចរណ៍

0 មត្តិ

 

បន្ទាយមានជ័យ÷ចិនស្រវឹងបើកបររថយន្តម៉ាកឡិចស៊ីសRX330 បង្កគ្រោះថ្នាក់ចរាចរជាមួយម៉ូតូនៅលើដងផ្លូវជាតិលេខ៥ក្បែរសណ្ឋាគារលី ប៉ោយប៉ែត បណ្តាលឲ្យមនុស្សយ៉ាងហោច២នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ។ សេចក្តីរាយការណ៍បានឲ្យដឹងថារថយន្ដ១គ្រឿងម៉ាក Lexus RX -330 ស្លាកលេខភ្នំពេញ2AU -19-11 ពណ៌ ស បើកបរដោយជនជាតិ ចិនស្រវឹង បានបុក ម៉ូតូ មួយគ្រឿងម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅមានស្លាកលេខ បន្ទាយមានជ័យ 1B -0599 ជិះឌុបគ្នា២នាក់  ហើយត្រូវរថយន្តបង្កបើកបុកចំពីក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ត្រង់ មុខសណ្ឋាគារលី  ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះក្នុងហេតុការរថយន្តចិនបុក ១ឈ្មោះ យុង បិន ភេទប្រុសមានអាយុ ១៧ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិត្នោតឃុំសូរិយា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងម្នាក់ទៀត ឈ្មោះ ក្តិប អាយុ ១៨ ឆ្នាំជនជាតិខ្មែររស់នៅភូមិ ត្នោត ឃុំសូរិយា ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យដូចគ្នា។

អ្នកឃើញហេតុការណ៍បានអោយដឹងថារថយន្ដបង្កបើកបរក្នុងល្បឿនចេញពីហាងផឹកសុីមួយកន្លែង នៅក្រុងប៉ោយប៉ែតបន្ទាប់មក បានបុកម៉ូតូចំពីក្រោយបណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងបន្តទៅ បុករថយន្តមួយគ្រឿងទៀតម៉ាក Ford ដែលចតនៅមុខផ្ទះបណ្តាលខ្ទេចមួយចំហៀង យន្តម៉ាក Ford ពណ៌ខ្មៅស្លាកលេខភ្នំពេញ-2C -22-22 ដាច់កង់ខាងមុខ ។

ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះទៅដល់កន្លែងនិងធ្វើការវាស់វែងឃាត់ខ្លួន ជនជាតិ ចិន ជាអ្នកបើកបរ បាន១នាក់ តមកស្ទូចរថយន្តនិងម៉ូតូ ទៅរក្សាទុកនៅអធិកាដ្ឋាន រង់ចាំដោះស្រាយតាមផ្លូវ ច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ។

ពលរដ្ឋប្រុសស្រី បានលើកឡើងថា ហេតុអ្វីបានជា អាជ្ញាធរមូលដ្ឋានមិនព្រមអនុវត្តន៍ច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជាឲ្យបានហ្មត់ចត់ និងត្រឹមត្រូវ យ៉ាងដូច្នេះ  ? ពួកគេថា ជនបរទេសគ្មានសិទ្ធិឯណា ដើម្បីបើកបរ រថយន្ត បែបម្ចាស់ប្រទេស ព្រោះពួកគេ គ្រាន់តែជា អ្នកទេសចរណ៍ទេតើ ? ។

យ៉ាងណា លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនបង្ក ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ កាលពីព្រឹកថ្ងៃទី១៤ខែមិនាឆ្នាំ២០២២នេះ  ។

ជុំវិញហេតុការខាងលើមហាជនសង្ឃឹមថាតុលាការ ខេត្តបន្ទាយមានជ័យនឹងកាត់ក្ដីដាក់ទោសទណ្ឌលើ ជនបរទេសជនជាតិចិន ដែលបានបង្កឲ្យ មនុស្សស្លាប់២នាក់ ដោយសារទង្វើល្មើសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ចាត់ការតាមនីតិវិធីច្បាប់ ដើម្បី ផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ៕

អត្ថបទពាក់ព័ន្ធ