បន្ទាយមានជ័យ÷ ពលការិនីខ្មែរឥស្លាមម្នាក់ឆ្លងមេរោគខូវិដ-19 ពេលទៅដល់ប្រទេសថៃបានចំនួន ២ថ្ងៃនាងបានប្រាប់ថានាងមានឪពុកជាកសិករ ឈ្មោះ រឹម ជាខ្មែរឥស្លាម រស់នៅភូមិ តាប៉ុន ឃុំ តាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។ ចំណែកនាង ឈ្មោះ អៃ ទ័ស អាយុ២៣ឆ្នាំ និងបងស្រីម្នាក់ទៀត បានមកដាក់ពាក្យ ធ្វើការងារជាមួយក្រុមហ៊ុននាំពលករ ទៅធ្វើការនៅប្រទេសថៃ ក្រុមហ៊ុនCargill Meats Thailand ។
នាងបានចេញពីកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីថ្ងៃទី១៥ខែកុម្ភ២០២២មានពលករសរុបចំនួន ២៣៧នាក់ ពេលមកដល់ប្រទេសថៃ ខេត្តស្រះកែវ ត្រូវធ្វើចត្តាឡីស័កចំនួនមួយសប្តាហ៍ ។
ពេលចប់ធើ្វ ចត្តាឡីស័កហើយ ក្រុមហ៊ុនដឹកជញ្ជូន ពលករ ឲ្យធ្វើការ ធ្វើបាន២ថ្ងៃ ក៏មាន អាការៈគ្រុនផ្តាសាយ មិនស្រួលខ្លួន គេធ្វើតេស្តសាកល្បង រកឃើញឆ្លងមេរោគខូវិដ-19 ។ អៃ ទ័សបានឲ្យដឹងបន្តថា នាងមានអាការៈរោគគឺគ្រុនក្តៅ និងក្អក ឈឺក្បាលផង ផលលំបាកនៅពេលយប់ធ្វើទុក្ខខ្លាំងណាស់ ។
ពលការិនីខ្មែរឥស្លាម រូបនោះបានប្រាប់ទៀតថា នាងមានបងប្អូន២នាក់បានមកដាក់ពាក្យធ្វើជាពលករ បងស្រីរបស់នាង ត្រូវបានក្រុមហ៊ុន គេបញ្ជូនត្រឡប់ទៅកម្ពុជាវិញ ក្រោយពិនិត្យឃើញ មានផ្ទៃពោះ ។
លោក រឹម ត្រូវជាឪពុក ពលការិនី បានឲ្យដឹងកាលពីថ្ងៃទី២៦ខែកុម្ភ២០២២នេះថា លោកពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខទុក្ខ ក)ស្រី ព្រោះលុយគ្មាននៅក្នុងខ្លួនកូនទេម្យ៉ាងកូនស្រីផង លោកពិតជា ពិបាកទាក់ទងជាមួយកូន ។ លោក ស្នើសុំឱ្យ ក្រុមហ៊ុនមេត្តា មើលថែ កូនស្រីរបស់គាត់ ឲ្យបានត្រឹមត្រូវ ព្រោះនាងនៅក្មេង ណាមួយឆ្ងាយពីក្រសែភ្នែក គាត់ជាអាណាព្យាបាលផង ។