ទំព័រដើម ព័ត៌មានសំខាន់ៗ ភ្នាក់ងារកាសែតFresh News ប្រចាំខេត្តបន្ទាយមានជ័យត្រូវពលរដ្ឋប្តឹងចូលតុលាការ

ភ្នាក់ងារកាសែតFresh News ប្រចាំខេត្តបន្ទាយមានជ័យត្រូវពលរដ្ឋប្តឹងចូលតុលាការ

Breaking news

0 មត្តិ

បន្ទាយមានជ័យ÷ លោក កែ វុទ្ធី ត្រូវបានគេស្គាល់ថាជា ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ខែ កុម្ភៈឆ្នាំ២០២២ ត្រូវបានប្រជាពលរដ្ឋ ឈ្មោះ ព្រំ ជីវន្ត ប្តឹងទៅព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យករណីបទឆបោក ប្រាក់ចំនួន ២,៥០០ដុល្លារ ។

យោងពាក្យបណ្តឹងចុះថ្ងៃទី២៣ខែកុម្ភឆ្នាំ២០២២ បានរៀបរាប់ថា÷ កាលពីថ្ងៃទី២៥ខែធ្នូឆ្នាំ២០២១ខ្ញុំបានពឹងពាក់លោក កែ វុទ្ធី  ដោយធានាអះអាងថា អាចដោះស្រាយបញ្ហាបាន ហើយឈ្មោះ កែ វុទ្ធី តម្រូវឲ្យខ្ញុំដាក់លុយចំនួន ២,៥០០ដុល្លារឲ្យទៅគាត់។

ក្រោយពីទទួលបានប្រាក់ហើយស្រាប់តែលោកកែ វុទ្ធី មានចេតនាគេចវេសពីខណ:ជនរងគ្រោះបាន តេទូរស័ព្ទទៅជាច្រើនដងមិនទទួលឆ្លើយតប លើសពីនេះទៅទៀត ឈ្មោះ កែ វុទ្ធី នោះមិនដែលបានឆ្លើយតបនិងសារ ដែលជនរងគ្រោះផ្ញើទៅនោះទេ ។

ក្នុងខ្លឹមសារដដែលបានបន្តថា ជនរងគ្រោះបានប្តឹងនោះគឺសុំអោយឈ្មោះ កែ វុទ្ធី ដែលជាភ្នាក់ងារសារព័ត៌មាន Fresh News សងប្រាក់ត្រឡប់វិញ ចំនួន២,៥០០ដុល្លារ និងសងជំងឺចិត្ត ប្រាក់ចំនួន ១០០០ដុល្លារ ។

យ៉ាងណាគិតត្រឹម ថ្ងៃទី២៤ខែកុម្ភឆ្នាំ២០២២ នេះសារព័ត៌មានយើង មិនទាន់អាចទាក់ទង សុំការបំភ្លឺបានយ៉ាងណានៅឡើយទេពីលោក កែ វុទ្ធី នោះ ។

 

អត្ថបទពាក់ព័ន្ធ