ទំព័រដើម ព័ត៌មានជាតិ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈថ្កោលទោសទ្រឹស្តីបទបង្ហាញរបស់លោកបណ្ឌិត គឹម ហ៊ាង

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈថ្កោលទោសទ្រឹស្តីបទបង្ហាញរបស់លោកបណ្ឌិត គឹម ហ៊ាង

Breaking news

0 មត្តិ

ភ្នំពេញ÷ ក្រោយប្រជាពលរដ្ឋផ្ទះការប្រតិកម្មខ្លាំងៗនិង ទ្រឹស្តីធ្វើបទបង្ហាញស្តីពីការអភិវឌ្ឍន៍ និងអភិរក្សរវាងប្រទេសកម្ពុជា ពាក់ព័ន្ធនិង តំបន់ប្រាង្គប្រាសាទខ្មែរនៅក្នុងទឹកដីខេត្តសៀមរាប របស់លោក បណ្ឌិត គឹម ហ៊ាង ធ្វើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរក្រោយឃើញឃ្លីបវីដេអូនោះ ។ លិខិចំហររបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

មតិណែនាំរបស់លោក គឹម ហ៊ាង អ្នកជំនួញដីធ្លីបានលើកឡើង ពាក់ព័ន្ធនិងសម្បត្តិបេតិភណ្ឌពិភពលោកតំបន់សៀមរាបអង្គរ ជាតំបន់បុរាណរបស់វីរដូនតាខ្មែរបានបន្សល់ទុកមករាប់ពាន់ឆ្នាំ នឹងអាចបង្កើតនូវចលាចលសង្គមជាយថាហេតុណាមួយ ខណៈលោកលើកឡើង ពី ផលប្រយោជន៍ នៃការអភិវឌ្ឍន៍ និងផល ប្រយោជន៍នៃការ អភិរក្ស ភូមិវប្បធម៌កម្ពុជា ។ ពោលគឺ សំដៅសំខាន់ ត្រង់ថា រាជរដ្ឋាភិបាលមិនអនុញ្ញាត ឲ្យមានការសាងសង់ សំណង់រូបវន្ម័ នៅជិតតំបន់អង្គរ ដែលមានកំពស់ខ្ពស់ជាង ប្រាង្គប្រាសាទបុរាណខ្មែរ ។ខ្លឹមសារ លិខិតរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

ការដែលកំណត់ទិសដៅ និងលក្ខខណ្ឌ សំណង់ របស់កម្ពុជា នៅតាមតំបន់ អភិរក្សនោះ លោក គឹម ហ៊ាង បានហៅការអភិរក្សថា ជាការរាំងខ្ទប់ សេដ្ឋកិច្ច ខេត្តសៀមរាបមិនអោយងើបមុខបាន ព្រោះសម័យនេះ គេលែងជិះរទេះគោដើរមើល អង្គរទៀតហើយចំណែកមនុស្សសម័យថ្មីនេះក៏លែងស្លៀកពាក់សំពត់ចងក្បិនទៀតដែរ ។

ទ្រឹស្តី របស់បណ្ឌិត គឹម ហ៊ាង ត្រូវបានអ្នកអភិរក្ស និយមលើកឡើងថា ជាគំនិត បន្តួចផ្តើមឲ្យមានការចូលរួម បំផ្លិចបំផ្លាញមរតកវប្បធម៌ របស់ជាតិខ្លួនឯង យ៉ាងពិតប្រាកដ គឺជាសម្តីអុចអាលនាំឲ្យជាតិ វិនាសអន្តរាយ និងបាត់បង់ខឿនវប្បធម៌ដួងព្រលឹងរបស់ខ្មែរយ៉ាងប្រាកដ ។

ដូច្នេះហើយបានជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាស ថ្កោលទោសចំពោះ ខ្លឹមសាររបស់លោក បណ្ឌិត គឹម ហ៊ាងនោះ ជាសាធារណៈ។ ក្រសួងបានស្មើឲ្យ លោក បណ្ឌិត ចេញមុខ សុំទោស ប្រជាជាតិខ្មែរ ព្រោះខ្លឹមសារ នោះវាធ្ងន់ធ្ងរមិនអាចទទួលយកបានឡើយ ៕

 

 

អត្ថបទពាក់ព័ន្ធ