ទំព័រដើម ទេសចរណ៍ ប្រាសាទភ្នំកំបុតឃ្លាតឆ្ងាយពីភ្នែកមន្ត្រីអភិរក្សគួរឲ្យសង្វេគ

ប្រាសាទភ្នំកំបុតឃ្លាតឆ្ងាយពីភ្នែកមន្ត្រីអភិរក្សគួរឲ្យសង្វេគ

ព័ត៌មានជាតិ និងវប្បធម៌ខ្មែរ

0 មត្តិ

សៀមរាប÷ប្រាសាទភ្នំកំបុតស្ថិតក្នុងភូមិភ្នំទ្រង់បាត្រ ឃុំកំពង់ថ្កូវស្រុកក្រឡាញ់ខេត្តសៀមរាបប្រាសាទនេះសង់ ពីឥដ្ឋក្រហមនៅលើទីទួលមួយកន្លែងឆ្ងាយពីភ្នែកមនុស្សផងទាំងពួង ។ទិដ្ឋភាពប្រាសាទកំបុត

ប្រាសាទភ្នំកំបុតស្រុកក្រឡាញ់សង់នៅក្នុងសម័យ មហានគរប្រហែលសតវត្សទី១១ដើម្បីឧទ្ទិសដល់អទិទេព ។

ប្រាសាទនេះមិនស្ថិតនៅឆ្ងាយប៉ុន្មានពីទីប្រជុំជននោះទេពោលគឺសង់នៅលើភ្នំមួយដែលមានរយទាប ប្រាសាទនេះសព្វថ្ងៃនៅរក្សារូបទ្រង់ទ្រាយនិងសណ្ឋានបាន ដោយមានច្រកចូលពីខាងកើតលំអរដោយទ្វារបញ្ឆោតចំនួន៣ ។ទិដ្ឋភាព ប្រាង្គប្រាសាទ ទិដ្ឋភាពប្រាង្គប្រាសាទកំបុតស្រុកក្រឡាញ់សៀមរាប

អ្នកស្រុកក្រឡាញ់បានលើកឡើងថា ប្រាសាទកំបុតនេះមិនដែលមានមន្ត្រីជំនាញមកថែទាំនៅឡើយទេហើយ សព្វថ្ងៃប្រាង្គប្រាសាទបានបាក់បែកស្ទើរតែទាំងអស់ទៅហើយ ។ ពួកគេបានត្រឹមតែនាំគ្នាសោកស្តាយស្នាដៃដូនតារបស់បុព្វបុរសខ្មែរយើងតែប៉ុណ្ណោះគ្មានលទ្ធភាពដើម្បីជួសជុលឡើងវិញទេ ៕

អត្ថបទពាក់ព័ន្ធ