ទំព័រដើម ទេសចរណ៍ ប្រាសាទក្រចាប់ជាស្ថាបត្យកម្មដ៏វិចិត្រលាក់ខ្លួននៅទឹកដីខេត្តព្រះវិហារ

ប្រាសាទក្រចាប់ជាស្ថាបត្យកម្មដ៏វិចិត្រលាក់ខ្លួននៅទឹកដីខេត្តព្រះវិហារ

ព័ត៌មានជាតិ និង វប្បធម៌

0 មត្តិ

ខេត្តព្រះវិហារ÷ប្រាសាទក្រចាប់ជាប្រាសាទមួយដែលស្ថិតក្នុងក្រុមប្រាសាទកោះកេរ្ដិ៍ ដែលជារាជធានីរបស់ព្រះបាទជ័យវរ្ម័នទី៤-៩២៨-៩៤១ដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវមានត្រីភូទេវដែលមានន័យថាម្ចាស់នៃភពទាំងបីពោលទេវលោក ព្រហ្មលោកនិងមនុស្សលោក  ។

ប្រាសាទនេះបែរមុខទៅទិសខាងលិចដូចប្រាសាទនាងខ្មៅ ប្រាសាទលិង្គ ប្រាសាទបន្ទាយពីរជាន់ និងប្រាសាទអង្គរវត្ត ។ប្រាសាទនេះសាងសង់ឡើងអំពីឥដ្ឋលើផ្ទៃដីរាបស្មើនិងព័ន្ធជុំវិញដោយកំពែងថ្មបាយក្រៀមចំនួនពីរជាន់មានរចនាបទ្មដ៏វិចិត្រ។

ប្រាសាទក្រចាប់មានចម្ងាយប្រហែល៦៧គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ ដោយត្រូវធ្វើដំណើរតាមផ្លូវលេខ៦២ ឆ្ពោះទៅកាន់ស្រុកគូលែននិងបន្ដដំណើររហូតដល់ផ្លូវបំបែកជា៣និងបត់តាមផ្លូវលេខ២៦៤១ឆ្ពោះទៅត្រង់ នឹងដល់បរិវេណប្រាង្គប្រាសាទក្រចាប់នោះតែម្តង ៕

អត្ថបទពាក់ព័ន្ធ