ទំព័រដើម ព័ត៌មានជាតិ លោកវរសេនីយ៍ឯកសួងសៅមេបញ្ជាការ៨១៥បានចាត់តាំងកម្លាំងនគរបាល២៧នាក់ជួយពលរដ្ឋរងគ្រោះ

លោកវរសេនីយ៍ឯកសួងសៅមេបញ្ជាការ៨១៥បានចាត់តាំងកម្លាំងនគរបាល២៧នាក់ជួយពលរដ្ឋរងគ្រោះ

ព័ត៌មានជាតិ និង សង្គម

0 មត្តិ

បន្ទាយមានជ័យ៖កាលពីព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះមេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨១៥ក្រោយការគ្រប់គ្រងរបស់លោកវរសេនីយ៍ឯកសួងសៅ បានចាត់តាំងកម្លាំងមន្ត្រីក្រោមឱវាទចំនួន២៧រូបដើម្បីចុះជួយរើផ្ទះប្រជាពលរដ្ឋដែលរងខូចខាតដោយសារខ្យល់កន្ទ្រាក់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ទិដ្ឋភាពពេលចុះជួយ

កម្លាំងនាយនគរបាលខាងលើដឹកនាំកម្លាំងដោយលោកវរសេនីយ៍ទោ មាស ម៉េងហួងជាមេបញ្ជាការរងដើម្បីចុះទៅ សម្របសម្រួលនិងរៀបចំលំនៅឋាន របស់ពលរដ្ឋដែលរងនូវការខូចខាតដោយសារខ្យល់ព្យុះ កាលពីយប់ថ្ងៃទី០២ខែកម្ភកន្លងទៅនេះ ។

យោងរបាយការណ៍បានឲ្យដឹងថា ក្រោយមានភ្លៀងមួយមេលាយឡំខ្យល់និងកន្ត្រាក់បណ្តាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន១៨ ខ្នងរងនូវការដួលរលំ របាយការណ៍ដដែលបានបញ្ជាក់ថា ផ្ទះចំនួន០៨ខ្នងប៉ះពាល់ធ្ងន់ធ្ងរនិង១០ខ្នងផ្ទះផ្សេងទៀតប៉ះពាល់ស្រាល។ ហេតុការណ៍គ្រោះមហន្តរាយធម្មជាតិខាងលើមិនបង្កឲ្យមានមនុស្សស្លាប់បាត់បង់ជីវិតឡើយនេះបើយោងតាមរបាយការ របស់លោក ជា ម៉ន មេឃុំទួលពង្រ បានឲ្យសារព័ត៌មានយើងដឹងកាលពី ថ្ងៃទី៣កុម្ភម្សិលមិញ។ អាជ្ញាធរដដែលបានបន្តថាក្នុងស្រុកម៉ាឡៃ ភូមិមួយប៉ុនណោះដែលខ្យល់ប៉ះចំគឺភូមិអភិវឌ្ឍន៍ឃុំទួលពង្រ ស្រុកម៉ាឡៃ ចំណែកភូមិផ្សេងមិនបង្កឲ្យមានផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ឡើយ ។ កម្លាំងកងអន្តរាគមន៍វរព្រំដែនគោកលេខ៨១៥ម៉ាឡៃ

លោកមេ ឃុំ បានកោតសរសើរ ចំពោះកងកម្លាំងចម្រុះនិងនគរបាលការពារព្រំដែនគោកលេខ៨១៥ដែលតែងតែចុះជួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោកជាប្រចាំ មិនថាខ្យល់ព្យុះឬគ្រោះទឹកជំនន់នោះឡើយ ឲ្យតែពលរដ្ឋមានទុក្ខកងកម្លាំងចុះមកភ្លាម ៕

អត្ថបទពាក់ព័ន្ធ